ក្រសួងពាណិជ្ជកម្ម៖ ការបញ្ជាទិញពីកម្ពុជានៅតែបន្តមានទោះជួបវិបត្តិសង្រ្គាមក្តី

2024/03/09 05:25:26 pm        134

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងថា រហូតមកដល់ពេលនេះ ការ​បញ្ជា​ទិញ​ពី​កម្ពុ​ជានៅតែមាន ខណៈទំហំពាណិជ្ជកម្ម កម្ពុជា-អន្ដរជាតិ មានការរីកចម្រើនជាលំដាប់។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ទំនាក់ទំនងកម្ពុជា និងអន្តរជាតិ ជាពិសេសការនាំចេញរបស់កម្ពុជា​នៅក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ អាសិប (RCEP) បានស្តែងឡើងនូវទំហំពាណិជ្ជកម្ម ដែលរីកចម្រើនជាលំដាប។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ទោះបីជាមានវិបត្តិសង្គ្រាមក្ដី កម្លាំងទិញថយចុះក្ដី ប៉ុន្តែការ​បញ្ជា​ទិញ​ទំនិញ​កម្ពុជា នៅតែមាននៅឡើយ នៅតែរក្សាបាននូវទំហំនៃការបញ្ជាទិញ អត់​មាន​ការ​ថម​ថយ ទោះបីជាមានការថមថយ ចំពោះមុខទំនិញខ្លះ តែវាទៅកើនលើមុខទំនិញខ្លះទៀត។ ជាក់​ស្តែង កម្ពុជានៅតែប្រទេសលេខ១ ក្នុងការនាំចេញកង់ និងជាប្រទេស នាំចេញគ្រឿងបន្លាស់ គ្រឿង​បង្គុំ ផ្ទាំងសូឡាទៅកាន់ទីផ្សារអន្តរជាតិ។

សូមជម្រាបថា គិតក្នុងខែមករា ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញ មានទឹក​ប្រាក់​ប្រមាណ​ជិត ២ពាន់លានដុល្លារ ទៅកាន់បណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ កើនឡើង ២៧% ដែល​ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិកើនឡើងជិត១៧%។ ដោយឡែក គិត​ក្នុង​រយៈ​ពេលដូចគ្នាខាងលើ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្តាដៃគូសំខាន់ មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណជាង ៤ពាន់លានដុល្លារ កើនឡើងជិត ១៧% បើធៀបនឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន។ សម្រាប់ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា គឺចិន ដែលសម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​ជាង ១,១ពាន់លានដុល្លារ កើនឡើងជាង ១៨% ដោយកម្ពុជានាំចេញទៅចិន ក្នុង​តម្លៃ ១២១លានដុល្លារ កើនឡើងជាង ៥០% ខណៈចិននាំចូលវិញក្នុងតម្លៃជាង ១ពាន់​លាន​ដុល្លារ កើនឡើងជាង ១៥%៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm