សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ACSC និង CCYA ផ្សព្វផ្សាយ​អាហារូបករណ៍​ទៅបន្ត​ការ​សិក្សានៅចិន ដល់សិស្សនៅខេត្តស្វាយរៀង ជាង៤០០០នាក់

2024/03/09 05:53:47 pm        398

ដោយមានការគាំទ្រពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ​២០២៤ កន្លងទៅថ្មីៗនេះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) និង​សមាគមទំនាក់ទំនងយុវជនកម្ពុជាចិន បានចុះធ្វើសិក្ខាសាលា ស្តីពីការតម្រង់ទិស និង​ផ្សព្វ​ផ្សាយ​ស្នើ​សុំ​អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ដល់សិស្សានុសិស្ស ថ្នាក់ទី១០ ទី១១ និងទី១២ ចំនួន៤វិទ្យាល័យ ក្នុងស្រុកចំនួន៤ នៃខេត្តស្វាយរៀង ដែលមាន​សិស្សានុសិស្ស​ចូលរួម​សរុបចំនួនប្រមាណ ៤,០០០នាក់។ វិទ្យាល័យទាំងនោះ មានដូចជា ទី១ វិទ្យាល័យ ហ៊ុនសែន កំពង់រោទិ៍ ស្ថិតនៅស្រុកកំពង់រោទិ៍ ទី ២ វិទ្យាល័យ ហ៊ុនសែន ស្វាយជ្រំ ស្ថិត​នៅស្រុ​ក​ស្វាយ​ជ្រុំ ទី៣ វិទ្យាល័យ ស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង ទី៤ វិទ្យាល័យ ហ៊ុនសែន ប្រសូតិ ស្ថិតនៅស្រុកស្វាយទាប ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។

សិក្ខាសាសានេះ មានការចូលរួមដោយ លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាល ACSC និង​ជា​ប្រធាន​សមាគម CCYA ព្រមទាំងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ , លោក ញិល សូវៀត អនុប្រធានក្រុមប្រឹក្សាភិបាល ACSC និងជាអនុប្រធានសមាគម CCYA ព្រមទាំង​ជាជំនួយ​ការ​សម្តេចវិបុលសេនាភក្តី សាយ ឈុំ , លោកស្រី លី ស៊ានលីន (LI XUELIN) អនុ​ប្រធាន​សមាគម CCYA រួមទាំងវាគ្មិនជាបេក្ខជនជ័យលាភីអាហារូបករណ៍CSC ឆ្នាំ២០២៤ និង​ជា​អតីតសិស្សនិទ្ទេសA រួមមាន កញ្ញា តាំង មុយលី (ឆ្នាំ២០២៣) និងលោក សុង គីមទៀង (ឆ្នាំ២០២២) ព្រមទាំងមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងលោក​នាយក​វិទ្យាល័យទាំង៤ ផងដែរ។

លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិត ACSC បាន​លើក​ទឹក​ចិត្ត​ដល់​សិស្សានុសិស្ស ត្រូវខិតខំរៀនភាសាបរទេសឲ្យបានល្អ អាចប្រើប្រាស់ជាផ្លូវការបាន ជា​ពិសេស​ភាសាចិន និងភាសាអង់គ្លេស ជាស្ពានដ៏រឹងមាំ ដែលអាចចម្លងប្អូនៗ ទៅកាន់​ពិភព​លោក​ដ៏​ធំធេង​។ ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិត ACSC បានអំពាវដល់សិស្សានុសិស្ស ត្រូវ​ស្វែង​រក​ប្រភពព័ត៌មានច្បាស់លាស់ ត្រឹមត្រូវ ពីព្រោះកន្លងមក មាននិស្សិតមួយចំនួនរងគ្រោះ រង​ការ​ឆបោក​ពីក្រុមហ៊ុនសេវាកម្ម ឬបុគ្គលមួយចំនួន ក្នុងការរត់ការ​រៀបចំ​ឯកសារ​អាហា​រូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន។

លោក អ៊ុំ វុទ្ធទី បានបន្តទៀតថា សមាគមនិស្សិត នៅតែបន្តគោរព​ដឹងគុណ​អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា​ គឺសម្តេចតេជោ ហ៊ុន សែន ,សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ព្រម​ទាំង​ថ្នាក់​ដឹក​នាំផ្សេងៗទៀត ចំពោះការគាំទ្រ និងឧបត្ថម្ភ ទ្រទ្រង់​សកម្មភាព​សមាគម​ចាប់​តាំង​ពី​ថ្ងៃ​បង្កើត​សមាគមនិស្សិត (១១ ឧសភា ២០១៧) រហូតមកបច្ចុប្បន្ន សមាគមបានរីកចម្រើន រឹងមាំ ហើយ​បាន និងបន្តឈរជើងធ្វើសកម្មភាពបានជាច្រើន ដើម្បីជាប្រយោជន៍ដល់យុវជន និង​សង្គម​ជាតិ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm