មន្ត្រីមនី្ទរសុខាភិបាល ចុះបាញ់ថ្នាំសម្លាប់មូស ក្នុងសង្កាត់ចំនួន៩១ រាជធានីភ្នំពេញ

2024/03/09 08:39:02 pm        366

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ថ្លែង​ប្រាប់​BTV ព័ត៌មាន នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះថា សង្កាត់ចំនួន៩១ ក្នុងចំណោមសង្កាត់១០៥ នៃ​រដ្ឋបាលខណ្ឌទាំង១៤ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ គឺមន្ត្រីមនី្ទរសុខាភិបាលរាជធានីភ្នំពេញ សហការ​ជាមួយកងទ័ពអង្គភាព «ង៧០» បានចុះបាញ់ថ្នាំសម្លាប់មូសរួចរាល់។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានបន្តថា សកម្មភាពខាងលើនេះ គឺឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញបានណែនាំ មន្ទីរសុខាភិបាល និងការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ទាំង​៧ សហការជាមួយកងទ័ពអង្គភាព «ង៧០» និងរដ្ឋបាលខណ្ឌទាំង១៤ បាន​ចុះ​បាញ់​ថ្នាំ​សម្លាប់​មូស នៅតាមសង្កាត់ទាំង១០៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ២០២៤ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ ដោយឡែកនៅព្រលប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ក្រុម​ការងារបានចុះបាញ់ថ្នាំសម្លាប់មូស នៅសង្កាត់មនោរម្យ វាលវង់ អូរឬស្សីទី១ ទី២ និងទី៣ និង​ទួល​ទំពូងទី១។ គិតត្រឹមយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ដដែរនេះ ក្រុមការងារ​បាន​បាញ់​ថ្នាំ​នៅតា​មសង្តាត់ចំនួន៩១សង្កាត់ ដែលស្តិតនៅក្នុងខណ្ឌចំនួន១៣។   យើងបានបញ្ចប់ការបាញ់ថ្នាំសម្លាប់មូសនៅខណ្ឌចំនួន៩ រួមមានខណ្ឌសែនសុខ, ខណ្ឌ​ពោធិ៍​សែនជ័យ, ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌទួលគោក, ខណ្ឌព្រែកព្នៅ, ខណ្ឌបឹងកេងកង, ខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ។

ជាចុងក្រោយក្នុងនាមប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង សូម​អំពាវនាវប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញចូលរួមលុបបំបាត់ជម្រកមូសខ្លា។ ទឹកដក់​ជា​ជម្រក​មូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង ជា​ជម្រក​មូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើង ដើម្បី​រួម​ចំណែក​ទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯ​មូស​អង្កា​ម​មិន​មែន​ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ គ្មានជម្រកមូសខ្លា គ្មានការចំលងជំងឺគ្រុនឈាម៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm