បើនិយាយអំពីសន្តិភាព និងការអភិវឌ្ឍយើងមិនអាចកែខៃប្រវត្តិសាស្រ្តបានទេគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាន់តែជាសត្យានុម័តបន្ថែមទៀតនោះ គឺការលះបង់សាច់ស្រស់ ឈាមស្រស់ ជាង៤០ឆ្នាំមកនេះរបស់សម្តេចក្នុងការ ការពារទឹកដី សាសនា រាជបល្ល័ង្ក និងប្រជាជនខ្មែរ។ កម្ពុជាមុននឹងមានថ្ងៃនេះ គឺបានឆ្លងកាត់ភាពលំបាកច្រើនស្ទើរតែបាត់បង់ប្រទេស បើគ្មានការដឹកនាំប្រទេសរបស់សម្តេចតេជោទេនោះ ម្លេះកម្ពុជាអាចនឹងបន្តជោគជាំដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សារ និងសមាហរន្តកម្មបាននោះឡើយ។ សក្ខីកម្មមានដូចជា នយោបាយ DIFIT នយោបាយជំហានគីងគក់ នយោបាយអភិក្រម៥ នយោបាយស្តារប្រទេស នយោបាយសេដ្ឋកិច្ចការទូត ពិសេសនយោបាយស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ទឹក ផ្លូវ ភ្លើង និងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោយពីការបំផ្លាញគ្មានសល់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ល។

លោក ហេង សំណាង បានថ្លែងឲ្យដឹងថា សម្តេចតែងតែសំណ្តោះប្រណីដល់ក្រុមប្រឆាំង និងឲ្យមកចូលធ្វើកិច្ចការដើម្បីបម្រើប្រទេសជាតិពិតប្រាកដ នយោបាយខ្មែរតែមួយ គ្មានសត្រូវ គ្មានទឹកឃោចស្រមោចស៊ីត្រី ទឹកលើងត្រស៊ីស្រមោចនោះទេ មាមតែនយោបាតបង្រួបសម្រួម ខុសពីក្រុមប្រឆាំងជ្រុសនិយមភៀសខ្លួនក្រៅប្រទេស គឺនយោបាយបំបែក បំបាក់ លាបពណ៌ ភូតភរ កុហុក ប្រជាភិថុត គឺរាប់សិបឆ្នាំមកនេះ មិនដែរឃើញធ្វើអ្វីជូនមាតុភូមិ ពិតប្រាកដនោះទេ!

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បណ្តុំអង្គការសមាគម សង្គមស៊ីវិល នានា បាន បានបន្តថា (សន្តិភាព ប្រទេសណាក៏ចង់បាន បើគ្មានសន្តិភាពពិតណាស់ក៏ការអភវឌ្ឍន៍ និងអ្វីៗទាំងអស់!)
ចំពោះស្នារដៃដ៏ឧត្តុងឧត្តម និងសម្ធិទផលរាប់មិនអស់របស់សម្តេចនៅក្នុងប្រវត្តសាស្រ្តមានច្រើន ប៉ុន្តែអាចអាតថ៌ សូមលើកបីធំៗ:
ទី១ ការរំដោះប្រជាជាតិខ្មែរចេញពីរបបប្រល័យពូជសានស៍ខ្មែរក្រហម ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩
ទ២ ការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨
ទី៣ ការធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំម្ងឺកូវីដ១៩

ដូចនេះសករាជតេជោសែន គឺជាតឹកតាងមួយសម្រាប់កូនខ្មែរគ្រប់ជំនាន់ចងចាំមិនអាចភ្លេចបាននោះទេ ការធ្វើកំណែរទម្រង់គ្រប់សព្វបែបយ៉ាង កម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍គ្រប់វិស័យ សម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ គឺពិតជាមិនងាយស្រួល នឹងនណាៗអាចធ្វើបាននោះឡើយ។ ពិសេសសម្រាប់នីតិកាលទី៧នេះ គឺបានសបញ្ជាក់ថាកម្ពុជាបានបោះជំហានមួយទៀត គឺបានផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយមកអភិឌ្ឍន៍ប្រទេស និងបន្តការពាសន្តិភាពឲ្យខានតែបាន គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឥស្សរជនវ័យក្មេងប្រកបដោយសម្លាំងថាមពលដដទៃទៀត។
កូនខ្មែរទាំងអស់ចងចាំជានិច្ចនូវគុណូបការៈ ដ៏ថ្លៃថ្លា និងការលះបង់មហាធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ចំពោះស្នាដៃដ៏ឧត្តុង្គឧត្តមជាច្រើនដែលឥតគណនាបាន ពិសេសសម្តេចបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រកបដោយគត្តិបណ្ឌិត ដើម្បីប្តូរជូនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិទាំងមូល និងបន្តធានាបាននូវស្ថិរភាពជារៀងដរាប៕

