មន្ត្រីយោធាបាននិយាយថា ឧទ្ធម្ភាគចក្រឆ្មាំជាតិ ១គ្រឿងដែលត្រូវបានចាត់តាំងឲ្យបំពេញកាតព្វកិច្ចល្បាតតាមបណ្តោយព្រំដែនអាមេរិក-ម៉ិកស៊ិក បានធ្លាក់ក្នុងរដ្ឋ Texas កាលពីថ្ងៃសុក្រ (ទី៨ ខែមីនា) ដោយបានសម្លាប់ទាហាន ២នាក់ និងភ្នាក់ងារល្បាតព្រំដែនអាមេរិកម្នាក់ដែលជិះលើនោះ ហើយទាហានម្នាក់ទៀតរងរបួស។
កងទ័ពសហរដ្ឋអាមេរិកបានប្រាប់ថា ឧទ្ធម្ភាគចក្រ UH-72 Lakota បានធ្លាក់នៅជិតទីក្រុង Rio Grande រដ្ឋ Texas នៅវេលាម៉ោងប្រហែល ២:៥០រសៀល (ត្រូវនឹងម៉ោង ២០:៥០ ម៉ោងសកល) ខណៈពេលដែលកំពុងធ្វើប្រតិបត្តិការ «ត្រួតពិនិត្យ និងស្វែងរក» ពីលើអាកាស នៅតាមបណ្ដោយព្រំដែន ហើយថា មូលហេតុនៃការធ្លាក់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
ឈ្មោះអ្នកស្លាប់ និងរបួស ត្រូវបានរក្សាទុកជាចសម្ងាត់ រហូតដល់មានការជូនដំណឹងពីសាច់ញាតិ ៕


