បាល់ទាត់៖ ក្រុមជើងឯកក្របខណ្ឌអេស្ប៉ាញ La Liga, Atletico Madrid បានសំរេចហើយក្នុងចុះហត្ថលេខានាំយកខ្សែបម្រើអាហ្សង់ទីន Rodrigo de Paul ពីក្លិបអ៊ីតាលី Udinese។

កីឡាករវ័យ ២៧ឆ្នាំរូបនេះគឺជាសមាជិក របស់ក្រុមជំរើសជាតិអាហ្សង់ទីនដែលឈ្នះជើងឯក Copa America លើកដំបូងតាំងពីឆ្នាំ១៩៩៣ ពោលគឺតាំងពីពេលដែលអ្នកចាត់ការ Atletico Madrid បច្ចុប្បន្នលោក Diego Simeone ជាកីឡាករម្ល៉េះ។ មិនមានការបញ្ជាក់ពីតំលៃនៃការផ្ទេរនេះឡើយ តែសារព័ត៌មានអេស្ប៉ាញបានរាយការណ៍ថា Atletico Madrid បានចំនាយលុយប្រមាណ ៣៥លានអឺរ៉ូក្នុងការនាំយកកីឡាករវ័យ ២៧ឆ្នាំរូបនេះពី Udinese។
នេះមិនមែនជាអាជីពដំបូងនៅលើទឹកអេស្ប៉ាញសំរាប់ Rodrigo de Paul ឡើយពោលគឺគេធ្លាប់ចំណាយពេលចន្លោះឆ្នាំ២០១៤-២០១៦ ជាមួយ Valencia មុនផ្លាស់ទៅកាន់ទឹកដីអ៊ីតាលី។ រំលឹកថា Rodrigo de Paul បង្ហាញខ្លួនសរុបឱ្យ Udinese បាន ១៨៤លើកក្នុងការប្រកួតផ្លូវការរកបាន ៣៤គ្រាប់ និងគ្រាប់បាល់បញ្ជូន ៣៦៕
អត្ថបទ៖នាង សុភាវុធ