យោងតាមមន្រ្ដីមូលដ្ឋាន បានអោយដឹងថា កាទម្លាក់គ្រាប់បែករបស់រុស្ស៊ីមួយ បានធ្លាក់ចំទីតាំងលំនៅឋាន នៅក្នុងតំបន់ឃើសិនកាលពីថ្ងៃសុក្រ ដោយបានបំផ្លាញប្លុកអគារផ្ទះល្វែង និងបណ្តាលឲ្យក្មេងម្នាក់រងរបួស។

ក្រុមមន្រ្ដីបាននិយាយថា ក្មេងប្រុសម្នាក់អាយុ៧ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារមានការប៉ះទង្គិចត្រូវក្បាល។
រដ្ឋបាលខេត្ដឃើសិន (Kherson) បានផ្សព្វផ្សាយវីដេអូមួយបង្ហាញប្លុកអគារផ្ទះល្វែងខូចខាតយ៉ាងដំណំហើយ និងនៅផ្នែកខាងក្នុង។

អ្នកសារព័ត៌មាន Reuters អាចបញ្ជាក់ទីកន្លែង តាមរយៈភិនភាគអគារ ដើមឈើ ប្លង់ផ្លូវ ហើយនិងអគារដែលនៅជិតៗ ដែលស៊ីគ្នានឹងរូបភាពផ្កាយរណបតំបន់។ ប៉ុន្ដែReuters មិនអាចផ្ទៀងផ្ទាត់ថាវីដេអូនេះ គេបានថតនៅពេលណាទេ។