យន្ដហោះជាច្រើនគ្រឿងបានហោះពីលើតំបន់ហ្កាហ្សា និងបានទម្លាក់ប្រអប់ជំនួយមនុស្សធម៌កាលពីថ្ងៃសៅរ៍ ខណ:ដែលផ្សែត្រូវបានគេឃើញកំពុងហុយចេញតំបន់ហ៊ុមព័ទ្ធមួយនេះ។
គេមិនទាន់ច្បាស់ភ្លាមៗទេថាតើខាងណាជាអ្នកធ្វើប្រតិបត្ដការទម្លាក់ជំនួយតាមអាកាសកាលពីថ្ងៃសៅរ៍នោះ។

ការទម្លាក់ជំនួយតាមអាកាសនេះធ្វើឡើងស្របពេលដែលមានការព្រមានពីគ្រោះទុរ្ភិក្សដែលនឹងចូលមកដល់ក្នុងរយ:ពេល៥ខែនៃយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសប៉ាឡេស្ទីន ក្នុងតំបន់
ហ្កហ្សា។

ពេលវេលាជិតអស់ហើយសម្រាប់កិច្ចពិភាក្សាបទឈប់បាញ់ ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងមួយស្ដីពីសំណើផ្អាកសង្រ្គាម៦សប្ដាហ៍ ដែលក្រុងវ៉ាស៊ិនតោនសង្ឃឹមថា នឹងចូលជាធរមាននៅថ្ងៃបុណ្យរ៉ាម៉ាដាន់ (Ramadan) ដែលរំពឹងថានឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះ៕