មន្រ្ដីរដ្ឋកាយ៉េម៉ែនរាប់រយនាក់ បានចូលរួមនៅក្នុងការធ្វើក្បួនព្យុហយាត្រាយោធាមួយ ក្នុងទីលានសាកលវិទ្យាល័យក្រុងសាណាអា (Sanaa) កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានបញ្ចប់វគ្គហ្វឹកហ្វឺនយោធារយ:ពេល១២ថ្ងៃរបស់ក្រុមហ៊ូធី។

ក្រុមហ៊ូធី បាននិយាយថាវគ្គហ្វឹកហ្វឺននេះ បានធ្វើឡើង នៅក្នុងក្របខណ្ឌកិច្ចប្រឹងប្រែងប្រមូលផ្ដុំទូទៅដែលរៀបចំដោយក្រុមហ៊ូធីដើម្បីគាំទ្រប្រជាជនតំបន់ហ្កាហ្សា និងបង្កើនការត្រៀមប្រយុទ្ធប្រឆាំងនឹងការឈ្លានពានណាមួយមកលើប្រទេសយ៉េម៉ែន។

មនុស្សរាប់ពាន់នាក់ បានចូលរួមវគ្គហ្វឹកហ្វឺនក្នុងផ្នែកផ្សេងៗគ្នា ក្នុងប្រទេសយ៉េម៉ែនចាប់តាំងពីមានសង្រ្គាម ក្នុងតំបន់ហ្កាហ្សាមក។
ក្រុមសកម្មប្រយុទ្ធ បានបង្ហាញក្បួនព្យុហយាត្រា ដែលមានកាន់អាវុធដូចជា កាំភ្លើងវែង និងកាំភ្លើង
យន្ដ ដោយស្រែកពាក្យស្លោកគាំទ្រតំបន់ហ្កាហ្សា និងប្រឆាំងនឹងអាមេរិកនិងអ៊ីស្រាអែល។
សហរដ្ឋអាមេរិក បានប្រកាសនៅដើមឆ្នាំនេះថា ក្រុមឧទ្ទាមហ៊ូធី នឹងត្រូវវឹលទៅចូលបញ្ជីក្រុមភេរវជនវិញ ដែលនឹងធ្វើឲ្យក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ ជួបជាមួយនឹងទណ្ឌកម្មធ្ងន់ធ្ងរ ដែលមានគោលបំណងកាត់ផ្ដាច់ការផ្ដល់មូលនិធិ និងអាវុធ ដែលក្រុមហ៊ូធី បានប្រើប្រាស់ នៅក្នុងការវាយប្រហារក្នុងសមុទ្រក្រហមរបស់ពួកគេនោះ៕អត្ថបទ មករា