មនុស្ស​ ៥២​នាក់​ស្លាប់ និង​ ២២​នាក់​រង​របួស​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ COVID-19 នៅ​អ៊ីរ៉ាក់​

2021/07/13 06:30:55 pm        402

​អ៊ីរ៉ាក់៖ មន្ត្រី​សុខាភិបាល​ និង​នគរបាល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​មនុស្ស​យ៉ាងហោចណាស់ ៥២​នាក់​បាន​ស្លាប់ និង ២២​នាក់​បាន​រង​របួស​នៅ​ក្នុង​អគ្គិភ័យ​ ដែល​ទំនងជា​បណ្ដាល​មកពី​ការ​ផ្ទុះ​ធុង​អុកស៊ីសែន​នៅ​មន្ទីរពេទ្យ​ព្យាបាល​វីរុស​កូ​រ៉ូ​ណា ​ក្នុង​ទីក្រុង​ Nassiriya ភាគ​ខាង​ត្បូង​របស់​ប្រទេស​អ៊ីរ៉ាក់​។​

​ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ខណៈ​ក្រុម​អ្នក​ជួយ​​សង្គ្រោះ​បាន​ចូល​ទៅ​ក្នុង​អគារ​ដែល​គ្របដណ្ដប់​ដោយ​ផ្សែង​ ដើម្បី​ស្វែងរក​សាកសព​បន្ថែម​ទៀត​នោះ លោកនាយក​រដ្ឋមន្ត្រី Mustafa al-Kadhimi បាន​ជួប​ប្រជុំ​ជាបន្ទាន់​ជាមួយ​រដ្ឋមន្ត្រី​ជាន់ខ្ពស់ ​និង​បាន​បញ្ជា​ឲ្យ​ផ្អាក និង​ចាប់ខ្លួន​អ្នកគ្រប់គ្រង​មន្ទីរពេទ្យ និង​ការពារ​ស៊ីវិល​នៅ​ក្នុង​ទីក្រុង​ Nassiriya​។

​ដោយ​ត្រូវ​បាន​បំផ្លាញ​រួច​ទៅ​ហើយ​ដោយសារ​សង្គ្រាម និង​ទណ្ឌកម្ម ប្រព័ន្ធ​សុខាភិបាល​នៅ​អ៊ីរ៉ាក់​បាន​តស៊ូ​ដើម្បី​ដោះស្រាយ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា ដែល​បាន​សម្លាប់​មនុស្ស​ចំនួន ១៧.៥៩២​នាក់​ និង​ឆ្លង​ជាង ១​លាន​ ៤សែន​នាក់​។​ ​អ្នក​យក​សារព័ត៌មាន Reuters បាន​និយាយ​ថា ក្រុម​សាច់ញាតិ​ដែល​ពោរពេញ​ដោយ​កំហឹង​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​មន្ទីរពេទ្យ និង​ប៉ះទង្គិច​ជាមួយ​នគរបាល ​ដោយ​បាន​ដុត​បំផ្លាញ​រថយន្ត​នគរបាល​ចំនួន ​២​គ្រឿង៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm