បញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បាននិយាយ នៅក្នុងសេចក្ដីថ្លែងការមួយ នៅព្រឹកថ្ងៃអាទិត្យនេះថា នាវារបស់កងទ័ពអាមេរិកមានឈ្មោះថា ជែនណើរ៉ល ហ្រ្វេង អេស បេសសុន (General Frank S. Besson) បានចេញដណើរពីមូលដ្ឋានរួម ឡេងលី យូសទីស ( Langley Eustis) ឆ្ពោះទៅកាន់សមុទ្រមេឌីទែរណេខាងកើត ដើម្បីផ្ដល់ជំនួយមនុស្សធម៌តាមសមុទ្រទៅឲ្យតំបន់ហ្កាហ្សា។

តាមសេចក្ដីថ្លែងការណ៍ បានអោយដឹងថា នាវា បេសសុន (Besson) ជានាវាផ្ដល់ភស្ដុភារ បានចេញដំណើរមិនតិចជាង៣៦ម៉ោងទេបន្ទាប់ពីប្រធានាធិបតីចូបៃឌិន បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយមនុស្សធម៌តាមសុទ្រទៅឲ្យតំបន់ហ្កាហ្សា។

សេចក្ដីថ្លែងការណ៍ដដែល បានបន្ថែមថា នាវានោះ កំពុងដឹកឧបករណ៍សាងសង់កំពង់ផែបណ្ដោះអាសន្នសម្រាប់បញ្ជូនគ្រឿងផ្គត់ផ្គង់មនុស្សធម៌។
រូបថត ជាច្រើនសន្លឹកបានផ្សព្វផ្សាយតាមរយ: គណនីផ្លូវការ Xរបស់បញ្ជាការកណ្ដាល បានបង្ហាញនាវាបេសសុន (Besson) ចតនៅឯមូលដ្ឋានរួម ឡេងលី យូសទីស (Langley-Eustis) មុនពេលចេញដំណើរកាលពីថ្ងៃសៅរ៍៕