ប្រជាពលរដ្ឋប្រមាណ៦០០០នាក់ ក្នុងស្រុកបាកាន បានទទួលការពិនិត្យសុខភាពបឋម និងថ្នាំដោយឥតគិតថ្លៃ

2024/03/10 07:45:23 pm        378

ពោធិ៍សាត់៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តពោធិ៍សាត់ សហការជាមួយក្រុមការងារឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបកាន បានផ្តល់សេវាពិនិត្យសុខភាពបឋម និងផ្តល់ថ្នាំដល់ប្រជាពលរដ្ឋប្រមាណ ៦០០០នាក់ មកពីបណ្តាឃុំទាំង៩ ក្នុងស្រុកបាកានដោយមិនប្រកាន់និន្នាការនយោបាយ ។ សកម្មភាពមនុស្សធម៌នេះ បានចាប់ផ្តើមពីខែមករាឆ្នាំ២០២៤ ជារៀងរាលថ្ងៃចុងសប្តាហ៍ តាមបណ្តាភូមិនានាក្នុងស្រុកបាកាន រហូតដល់ពេលនេះសម្រេចបានតាមផែនការជុំទី១ហើយ ។ តាមផែនការ សកម្មភាពមនុស្សធម៌នេះ នឹងបន្តពេញមួយឆ្នាំ២០២៤ ដោយប្តូរវេណតាមឃុំរៀងរាល់៣ខែម្តង ។ បើប្រជាពលរដ្ឋគ្រាំទ្រច្រើន សកម្មភាពនេះនឹងបន្តទៅឆ្នាំក្រោយៗទៀត ។

ក្នុងឱកាសអញ្ជើញមកទទួលការពិនិត្យព្យាបាលជំងឺបឋមដោយឥតគិតថ្ងៃ លោកយាយដែល​ជាប្រជាពលរដ្ឋ​ក្នុងឃុំស្នាមព្រះ ​បានសម្តែងក្តីរីករាយ ​ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ក្រុមការងារ​គណបក្ស​ប្រជាជនកម្ពុជា បានចុះមកជួយពិនិត្យព្យាលបាល និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ​ដល់មូលដ្ឋានប្រជាពលរដ្ឋ ហើយសូមស្នើរឲ្យក្រុមគ្រូពេទ្យ​ចុះមកជាបន្តបន្ទាប់ទៀត ។

ក្នុងនោះដែរ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកបាកាន បានសម្តែងក្តីរីករាយ​ដែល​បានចូលរួមជួយរៀបចំកម្មវិធីពិនិត្យជំងឺបឋមដោយឥតគិតថ្លៃ ​ជូនប្រជាពលរដ្ឋក្នុងស្រុកបាកាន ព្រោះនេះជាការងារ​ជួយដល់សហគមន៍ជួយដល់សង្គម ផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយ ។

គួរឲ្យដឹងដែរថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យព្យាបាលជំងឺបឋមដោយឥតគិតថ្ងៃ​ជូនដល់​ប្រជាពលរដ្ឋ​ក្នុងស្រុកបាកាន ​ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម​ និងឧបត្ថម្ភ​ដោយ ​ឯកឧត្តម កែវ រតនៈ និងសម្របសម្រួលដោយ​ឯកឧត្តមបណ្ឌិត ទី នរិន្ទ ។

ការបង្កើតឲ្យមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ ឡើងគឺជាការយកចិត្តទុកដាក់គិតគូរពីសុខុមាលភាព និងជួយសម្រួលការលំបាក​របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបាកាន ស្របតាមគន្លឹះអាទិភាព​ចំនួន៥គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៕ អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm