ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែលនៅក្នុងទីក្រុង តេល អាវីវ (Tel Aviv)កាលពីថ្ងៃសៅរ៍ ៩ មីនា ខណៈកងកម្លាំងនគរបាលបានប្រើកាណុងបាញ់ទឹក និងមន្ត្រីជិះសេះដើម្បីបំបែកហ្វូងមនុស្សដែលបិទផ្លូវដ៏ធំរបស់ទីក្រុងនេះ។

ក្រុមបាតុករបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងសង្គ្រាមដែលកំពុងបន្តរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស។ ការជួបជុំផ្ទួនៗមួយត្រូវបានធ្វើឡើងនៅទីក្រុង Tel Aviv និងដឹកនាំដោយក្រុមគ្រួសារចំណាប់ខ្មាំងដែលបានអំពាវនាវឱ្យមានការដោះលែងមនុស្សជាទីស្រឡាញ់របស់ពួកគេ។

ការវាយលុករបស់អ៊ីស្រាអែលបានធ្វើឱ្យតំបន់ហ្កាហ្សាធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយមនុស្សធម៌។
ភាគច្រើននៃតំបន់ឆ្នេរ បានក្លាយជាគំនរកម្ទេចថ្ម ហើយប្រជាជនភាគច្រើនត្រូវបានរត់ភៀសខ្លួន ចេញពីផ្ទះសម្បែង ខណៈមានការព្រមានរបស់អង្គការសហប្រជាជាតិអំពីការឆ្លងរាលដាលជំងឺ និងភាពអត់ឃ្លាន។
សង្រ្គាមនេះត្រូវបានបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១.២០០នាក់ និងមនុស្ស២៥៣នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង៕