ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»

2024/03/11 03:18:47 am        107

កណ្ដាល៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួលបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨ មីនា ក្រោមមូលបទ៖ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មវិធីឌីជីថល នៅទីស្នាក់ការគណបក្សស្រុកអង្គស្នួល ខេត្តកណ្តាល។


ពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួល សមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក ប្រធានគណបក្សឃុំ គណៈចលនានារីស្រុក ចលនានារីឃុំ កុមារី ក្រុមកីឡាករ កីឡាការិនី និងក្រុមគ្រូបង្វឹកកីឡាករ សរុប ២៧៤នាក់។

 

ក្នុងឱកាសនោះ ឯកឧត្តម សុខ ចិន្តាសោភា ប្រធានក្រុមការងារ បានលើកឡើងពីសមិទ្ធផលសំខាន់ៗ និងគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងការជួយ សង្គ្រោះប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ ដែលនាំឱ្យប្រជាពលរដ្ឋមានជីវភាពរុងរឿង និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរហូតមកដល់សព្វថ្ងៃនេះ។ គណបក្សប្រជាជនកម្ពុជាបានខិតខំបំពេញកិច្ចការងារជាច្រើនដោយមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ប្រជាជន និងបានយកចិត្តទុកដាក់ខ្ពស់បំផុតលើវិស័យអប់រំ ជាពិសេស តាមរយៈការសាងសង់សាលារៀន ផ្តល់សម្ភារៈសិក្សា ជាដើម។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកឡើងថា មូលបទនៃទិវានារីអន្តរជាតិឆ្នាំនេះគឺពិតជាត្រឹមត្រូវណាស់។ ជាការពិត នៅតាមបណ្តាប្រទេសមួយចំនួននៅលើសកលលោក ស្ត្រីពុំមានសិទ្ធិស្មើនឹងបុរសដូចនៅប្រទេសកម្ពុជាទេ រួមទាំងពុំមានសិទ្ធិក្នុងការបើកបរ និងពុំមានសិទ្ធិក្នុងការចូលរួមបោះឆ្នោត ដូចការចូលរួមរបស់នារីក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនោះទេ។

ឯកឧត្តមប្រធានក្រុមការងារក៏បានសង្កត់ធ្ងន់អំពីសារសំខាន់នៃការអប់រំ ដោយបានថ្លែងអំណរគុណដល់ឱពុកម្តាយទាំងអស់ដែលបានបញ្ជូនកូនរបស់ខ្លួនទៅសាលារៀន។ ក្នុងបរិបទបច្ចុប្បន្ននេះ សិស្សានុសិស្សមិនត្រឹមតែត្រូវមានចំណេះដឹងមូលដ្ឋាន ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងឌីជីថលទៀតផង។ សម្រាប់មូលដ្ឋានស្រុកអង្គស្នួល កាលពីឆ្នាំ២០១៤ អត្រាសិស្សានុសិស្សដែលបានប្រឡងជាប់កម្រិតបាក់ឌុប មានត្រឹមតែ ៣៣ភាគរយប៉ុណ្ណោះ ប៉ុន្តែតែនៅឆ្នាំមុននេះ អត្រាសិស្សានុសិស្សបានប្រឡងជាប់មានរហូតដល់ជិត ៩០ភាគរយ ក្នុងនោះ សិស្សានុសិស្សនិទ្ទេស A មានរហូតដល់ទៅ ២២នាក់ ដែលមិនធ្លាប់មានពីមុនឡើយ។ លទ្ធផលនៃការសិក្សាដ៏ត្រចះត្រចង់នេះ មានការចូលរួមពីតួអង្គ៣ សំខាន់ៗ គឺសិស្ស លោកគ្រូអ្នកគ្រូ និងឳពុកម្តាយ។


ឯកឧត្តមប្រធាន និងអនុប្រធានក្រុមការងារបានប្រគល់បាច់ផ្កាជូនតំណាងនារី និងការឧបត្ថម្ភមួយចំនួន ដល់គណៈចលនានារីស្រុក-ឃុំ កុមារី ក្រុមកីឡាករនិងកីឡាការិនី និងគ្រូបង្វឹក ព្រមទាំងឧបត្ថម្ភកំព្យូទ័រយួរដៃចំនួន ១០គ្រឿងដល់ចលនានារីឃុំសម្រាប់ទុកបម្រើការផងដែរ។


នៅក្នុងកម្មវិធីនេះ លោកជំទាវ រ័ត្ន ម៉ានី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល បានអានព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនាផងដែរ។


ក្រោយការសំណេះសំណាលរបស់ឯកឧត្តមប្រធានក្រុមការងាររួច ក៏មានការពិសារអាហារសាមគ្គីរួមគ្នាផងដែរ។ អ្នកចូលរួមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមប្រធាន ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក ប្រធានគណបក្សឃុំ និងសមាជិក-សមាជិកាក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួលទាំងអស់ដែលតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការ និងជីវភាពរបស់ប្រជាជន ព្រមទាំងបន្តចូលរួមអភិវឌ្ឍក្នុងមូលដ្ឋានស្រុកអង្គស្នួលឱ្យកាន់តែរីកចម្រើន៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        162
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm