សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា នាពេលនេះប្រទេសកម្ពុជាបាន និងកំពុងចូលរួមជាមួយប្រទេសជាសមាជិកអាស៊ាន ជំរុញរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដើម្បីធ្វើយ៉ាងណាជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពីមួយទ្រីលានដុល្លារ ដល់ពីរទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០៣០។

ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនេះគឺបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាអន្តរជាតិ លើកទី១ ឆ្នាំ២០២៤ ក្រោមប្រធានបទ«ការលើកកម្ពស់ចិរភាព និងបរិយាប័ន្ននៃការអភិវឌ្ឍ និងតាមរយៈការអនុវត្តគោលនយោបាយឌីជីថល» នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕
អត្ថបទ៖ បាន ចក់


