ប្រទេសអ៊ុយក្រែន បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការអំពាវនាវរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស ( Pope Francis) ឲ្យទីក្រុងគីវ (Kyiv) ចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី និងជំរុញឲ្យលើកទង់ស។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននិយាយថា ខ្លួននឹងមិនលើកទង់ណាមួយ ក្រៅតែពីពណ៌ខៀវ និងលឿងរបស់ប្រទេសអ៊ុយក្រែនឡើយ។

ហើយប្រធានាធិបតីរបស់ប្រទេសនេះលោក Volodymyr Zelensky បានច្រានចោលការអត្ថាធិប្បាយថាជា ការសម្របសម្រួលគ្មានមូលដ្ឋាន ។
ក្រោយមកអ្នកនាំពាក្យរបស់បុរីវ៉ាទីកង់បាននិយាយថា សម្តេចប៉ាប កំពុងមានព្រះបន្ទូលអំពីការបញ្ឈប់ការប្រយុទ្ធគ្នាតាមរយៈការចរចា មិនមែនជាលក្ខខណ្ឌនោះទេ។
បទសម្ភាសន៍ជាមួយទូរទស្សន៍ RSI របស់ប្រទេសស្វីស ដែលបានថតកាលពីខែកុម្ភៈ គ្រោងនឹងចាក់ផ្សាយនៅថ្ងៃទី២០ ខែមីនា ជាផ្នែកនៃកម្មវិធីវប្បធម៌។

យោងតាមលិខិតមួយដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters សម្តេចប៉ាប ត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើការជជែកដេញដោលគ្នារវាងអ្នកដែលចង់ឱ្យអ៊ុយក្រែនស្វែងរកដំណោះស្រាយជាមួយរុស្ស៊ី ឬគ្រវី"ទង់ស" ខណៈមានការលើកឡើងថា ការធ្វើដូច្នេះនឹងធ្វើឱ្យមានការឈ្លានពានស្របច្បាប់។
សម្តេចប៉ាបត្រូវបានគេដកស្រង់សម្តីថា៖ អ្នកខ្លាំងបំផុតគឺអ្នកដែលមើលស្ថានភាព គិតពីប្រជាជន ហើយជំរុញឲ្យលើកទង់ស ចរចា។
សម្ដេចបានបន្ថែមថា នៅពេលអ្នកមើលឃើញថាអ្នកចាញ់ នោះអ្វីៗមិនដំណើរការល្អទេ អ្នកត្រូវចូលរួមក្នុងការចរចា៕