នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្កោល​ទោស​ចំពោះ​ការរើសអើង​ទៅលើ​កីឡាករ​ ៣នាក់​របស់​អង់គ្លេស​ដែល​ស៊ុតបាល់ ១១​ម៉ែត្រ​មិន​ចូល​

2021/07/13 12:10:09 pm        102

​បាល់ទាត់៖ ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ លោក Boris Johnson កាលពី​ថ្ងៃ​ចន្ទ​បាន​ថ្កោលទោស​ការ​រំលោភ​បំពាន​ប្រកាន់​ជាតិ​សាសន៍ ​ទៅលើ​កីឡាករ​ក្រុមបាល់ទាត់​អង់គ្លេស​បន្ទាប់ពី​ពួកគេ​បាន​បរាជ័យ ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ European Championship។​

​​ប៉ូលីស​ក្រុង​ឡុង​ដ៍​បាន​បើក​ការស៊ើបអង្កេត ទៅលើ​ការវាយលុក​លើ​បណ្តាញ​សង្គម​ដែល​បាន​ផ្តោត​លើ​កីឡាករ​ស្បែក​ខ្មៅ​ចំនួន ៣​នាក់​រួមមាន Marcus Rashford, Jadon Sancho និង Bukayo Saka ដែល​ពួកគេ​ទាំង ៣​នាក់​ស៊ុត​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​មិន​ចូល​។​ ​លោក Boris Johnson បាន​និយាយ​ថា "​ចំពោះ​អ្នក​ដែល​បាន​ដឹកនាំ​ការ​រំលោភបំពាន ​រើសអើង​ជាតិ​សាសន៍​លើ​កីឡាករ​មួយ​ចំនួន​ ខ្ញុំនិយាយ​ថា ​វា​ជា​រឿង​គួរ​ឱ្យ​ខ្មាសអៀន​សំរាប់​អ្នក​ដែល​ធ្វើ​ទង្វើរ​បែបនេះ ​លើ​កីឡាករ​ដែល​ពួកគេ​សុទ្ធតែ​លេង​ដើម្បី​ជាតិ​។​ ​​ផ្ទាំង​គំនូរ​របស់ Marcus Rashford នៅ​លើ​ជញ្ជាំង​ហាង​កាហ្វេ​មួយ​នៅ​ភាគ​ខាងត្បូង​ទីក្រុង Manchester ក៏​ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​ខូច​ទ្រង់​ទ្រាយ​ ​បន្ទាប់ពី​បរាជ័យ​របស់​អង់គ្លេស​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​​ការ​រំលោភ​បំពាន​ការរើសអើង​ជាតិ​សាសន៍​ដែល​ត្រូវ​បាន​ថ្កោលទោស​ថា​ជា​ទង្វើរ "​មិន​អាច​លើកលែង​បាន​" ស្របពេល​អ្នកចាត់ការ​អង់គ្លេស​ លោក Gareth Southgate បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា Facebook រឺ Twitter ឱ្យធ្វើ​អ្វី​បន្ថែមទៀត​ក្នុង​ការតាមប្រមាញ់​ជន​ល្មើស​នៃ​ការរំលោភបំពាន​នេះ​។​ ​​សូមបញ្ជាក់ថា កីឡាករ​ទាំង ៣នាក់​នេះ​កន្លងមក​បានទទួល​ការកោតសរសើរ​ជាច្រើន ​តាមរយៈ​ទេពកោសល្យ​របស់​ពួកគេ ក៏ដូចជា​កាយវិការ​សប្បុរសធម៌​។​ ​​Marcus Rashford គឺជា​កីឡាករ​ម្នាក់​ដែល​ឈរ​មុខ​គេ ​នៃ​យុទ្ធនាការ​ប្រឆាំងនឹង​ភាពក្រីក្រ​របស់​កុមារ ​ក្រោម​ការជំរុញ​គាំទ្រ​ពី​រដ្ឋាភិបាល​អង់គ្លេស ដែល​រួមមាន​ការចុះ​ចែក​អាហារ​ដល់​កុមារ​ក្រខ្សត់​ អំឡុងពេល​រីក​រាលដាល​នៃ​មេរោគ Covid-19៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm