ច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវទឹក នឹងជួយឲ្យការប្រកួតប្រជែងវិនិយោគ កាន់តែយុត្តិធម៌ សមធម៌ និងតម្លាភាព

2024/03/11 11:36:02 am        609

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក នឹងជួយ​ឲ្យមាន​កាលានុវត្ត​ភាព​វិនិយោគ ​និងការប្រកួតប្រជែងតែមានយុត្តិធម៌ សមធម៌ និងតម្លាភាព ហើយ​សេចក្តី​ព្រាង​ច្បាប់​នេះ ព្រឹ​ទ្ធសភានឹងលើកយកទៅពិនិត្យ ហើយឲ្យយោបល់ ក្នុងសម័យប្រជុំព្រឹទ្ធសភា វិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ស្អែកនេះ ។

បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតី​ភាព​ឯកឧត្តម​កិត្តិនីតិ​កោស​ល​បណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ម ប៊ុននាង អ្នក​នាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវទឹក តាក់​តែង​ឡើងស្រ​ប​តាមមាត្រាទី១១៣ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងស្របតា​មប្រ​ការ​៣២​ ជំពូកទី៦ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ហើយសេចក្តីព្រាងច្បាប់នេះ មានចំនួន១៨ជំពូក និ​ង​២៧៥មាត្រា ។

ឯកឧត្តមបន្តថា ច្បាប់នេះតាក់តែងឡើង ក្នុងគោលបំណងធានាការគ្រប់គ្រង និ​ង​ការ​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែកម្ពុជា ដើម្បីរក្សាសណ្ដាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខ​នៃ​ការ​ដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និង​រួមចំណែកការពារបរិស្ថាន ព្រមទាំងផ្ដល់កាលានុវត្តភាពវិនិយោគ និង​ការ​ប្រកួត​ប្រជែង​តែ​មាន​យុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងការ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ ។

ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា ក្រៅពីសេចក្តីព្រាងច្បាប់ខាងលើ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភា ក៏បានពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិធីសារ សម្រាប់​ធ្វើវិសោធនកម្មកិច្ចព្រមព្រងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បី​បញ្ចូល​កិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល ។

ឯកឧត្តម​អ្នកនាំពាក្យ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានចំនួន១២មាត្រា ធ្វើឡើង​ក្នុង​គោល​បំណង​ចូលរួមចំណែក ធានានូវនិរន្តរភាពធនធានជលផលសមុទ្រ ក្នុងកម្រិតសកល តំបន់ និង​រដ្ឋជាសមាជិកនីមួយៗ នៃអង្គការពាណិជ្ជកម្មពិភពលោក តាមរយៈការហាមឃាត់ ឬបញ្ឈប់​ការ​ឧបត្ថម្ភធនមានលក្ខណៈបង្កគ្រោះថ្នាក់ ពាក់ព័ន្ធនឹងការនេសាទសមុទ្រ ហើយព្រឹទ្ធសភា​នឹង​លើក​យក​ទៅពិនិត្យ ហើយឲ្យយោបល់ ក្នុងសម័យប្រជុំព្រឹទ្ធសភា វិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃ​ទី១២ ខែមីនាស្អែកផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា
2026/07/10 04:26:49 pm        1
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
2026/07/05 08:38:55 am        2
សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
2026/07/03 01:00:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​WHO ៖ ស្ថានភាពក្រោយការរញ្ជួយដីនៅវេណេស៊ុយអេឡា បង្កើនក្តីបារម្ភសុខភាព

2026/07/10 08:59:23 pm
​វិបត្តិប្រេងឥន្ធនៈរបស់រុស្ស៊ី ជំរុញពលរដ្ឋរស់នៅក្នុងទីក្រុងមូស្គូ ងាកទៅទិញរថយន្តអគ្គិសនីមកប្រើប្រាស់
2026/07/10 08:58:30 pm
​ទឹកទន្លេ Loire រីងស្ងួតស្ទើរអស់ អំឡុងពេលរលកកម្តៅវាយប្រហារប្រទេសបារំាង
2026/07/10 08:38:54 pm
​លោក Xi ជំរុញឱ្យចិន និងកូរ៉េខាងជើង បន្ត​ដំណោះស្រាយយុទ្ធសាស្ត្រ ក្នុង​ពេល​មាន​ភាពចលាចលសកល
2026/07/10 08:23:33 pm
​លោក Modi ចាប់​ផ្ដើម​ដំណើរទៅ​នូវែលសេឡង់ ជាទស្សនកិច្ចដំបូងដោយ​នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុង​រយៈពេល ៤០ឆ្នាំ
2026/07/10 08:23:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/10 05:22:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/10 07:57:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am