នគរបាលអ៊ីស្រាអែល បានប្រើកាណុងបាញ់ទឹក និងបានចាប់ខ្លួនមនុស្ស ១៩នាក់ ដើម្បីបំបែកការតវ៉ាទាមទារឲ្យលោកបេចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ចុះចេញពីតំណែង។

ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់ បានដើរតាមដងផ្លូវកាលពីល្ងាចថ្ងៃសៅរ៍ ខណៈដែលចលនាតវ៉ាប្រឆាំងលោកណេតាន់យ៉ាហ៊ូ ដែលបានថយចុះ ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទទួលបានចាប់អារម្មណ៍ឡើងវិញ។

ប្រជាជនប្រមាណ ១០.០០០នាក់ បានចេញមកតវ៉ា នៅទីក្រុងតែលអាវីវ(Tel Aviv)។ នគរបាល បានឆ្លើយតបដោយកាណុងបាញ់ទឹក ហើយនគរបាល បានប្រមូលបាតុករ និងចាប់ខ្លួនមនុស្ស ១៦នាក់ដោយការប៉ះទង្គិចគ្នាក្លាយជាហិង្សា នៅក្នុងទីក្រុងនេះ។
នៅក្នុងទីក្រុង Caesarea មានចម្ងាយប្រហែល ៣០ម៉ាយភាគខាងជើងនៃទីក្រុងតែលអាវីវ ប្រហែល មនុស្សប្រហែល ១.000នាក់ បានប្រមូលផ្តុំគ្នានៅភូមិគ្រឹះរបស់នាយករដ្ឋមន្ត្រី។ បាតុករម្នាក់នៅទីនោះ ត្រូវបានចាប់ខ្លួន នៅពេលយប់។
គេមិនដឹងថា ការចាប់ខ្លួនមនុស្សពីរនាក់ទៀត ត្រូវបានគេធ្វើឡើង នៅទីណានោះទេ។
បាតុកររាប់សែននាក់ បានចេញមកតាមដងផ្លូវកាលពីឆ្នាំមុន បន្ទាប់ពីលោកណេតាន់យ៉ាហ៊ូ បានបង្ហាញផែនការធ្វើកំណែទម្រង់តុលាការកំពូលរបស់អ៊ីស្រាអែល ជាវិធានការមយយដែលមនុស្សជាច្រើនភ័យខ្លាច នឹងដកប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាព ដែលអាចរក្សាអំណាចរបស់នាយករដ្ឋមន្ត្រីរូបនេះ។