ស្ថានទូតអាមេរិក ព្រមានពីការវាយប្រហារដែលនឹងកើតឡើងនៅទីក្រុងមូស្គូ ដោយពួកជ្រុលនិយម

2024/03/11 06:57:29 pm        379

ស្ថានទូតអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី បានព្រមានថា «ពួកជ្រុលនិយម» មានផែនការដែលជិតមកដល់សម្រាប់ការវាយប្រហារនៅទីក្រុងមូស្គូ រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីសេវាសន្តិសុខរុស្ស៊ី បាននិយាយថា ពួកគេបានបញ្ឈប់ការបាញ់ប្រហារដែលបានគ្រោងទុកមួយនៅវិហារជី្វហ្វ ដោយសាខាប្រដាប់អាវុធរបស់ក្រុមរដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថាន។

ស្ថានទូតអាមេរិក ដែលបានជំរុញម្តងហើយម្តងទៀតឱ្យពលរដ្ឋអាមេរិកទាំងអស់ឱ្យចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ មិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីលក្ខណៈនៃការគំរាមកំហែងនេះទេ ប៉ុន្តែបាននិយាយថា ប្រជាជនគួរតែជៀសវាងការប្រមូលផ្ដុំដូចជាការប្រគុំតន្ត្រី និងហ្វូងមនុស្ស ហើយត្រូវប្រុងប្រយ័ត្នពីអ្នកនៅជុំវិញខ្លួនរបស់ពួកគេ។

ស្ថានទូតនេះបានចេញការព្រមានរបស់ខ្លួនជាច្រើនម៉ោង បន្ទាប់ពីសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី (FSB) ដែលជាអ្នកស្នងតំណែងសំខាន់នៃទីភ្នាក់ងារចារកម្ម KGB សម័យសូវៀត បាននិយាយថា ខ្លួនបានរារាំងការវាយប្រហារលើវិហារជី្វហ្វនៅទីក្រុងមូស្គូ ដោយសាខាប្រដាប់អាវុធរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិកាយស៊ុននី។

សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក រួមមាន អង់គ្លេស កាណាដា កូរ៉េខាងត្បូង និងឡាតវី បានធ្វើការព្រមានដូចគ្នានេះ ហើយបានប្រាប់ពលរដ្ឋរបស់ពួកគេកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី។ បណ្ដាប្រទេសលោកខាងលិចភាគច្រើនណែនាំប្រឆាំងនឹងការធ្វើដំណើរទាំងអស់ទៅរុស្ស៊ី ហើយនិយាយថាពលរដ្ឋរបស់ពួកគេគួរតែចាកចេញពីទីនោះ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm