មនុស្ស​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​ផែនការ​​ធ្វើឃាត​ប្រធានាធិបតី​ហៃ​ទី​ សុទ្ធ​តែ​ជា​អ្នក​ធ្លាប់​ផ្ដល់​ព័ត៌មាន​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​អាមេរិក

2021/07/13 07:29:06 pm        442

ហៃទី៖ យោង​តាម​មនុស្ស​មួយ​ចំនួន​ដែល​បាន​ដឹង​ពី​បញ្ហា​នេះ បុរស​មួយ​ចំនួន​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការដែល​បាន​សម្លាប់​ប្រធានាធិបតី​ហៃ​ទី ​ធ្លាប់​ធ្វើការ​ជា​អ្នក​ផ្តល់​ព័ត៌មាន​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​របស់​សហរដ្ឋអាមេរិក ខណៈ​ក្រុម​អ្នកស៊ើប​អង្កេត​អាមេរិក​ព្យាយាម​ស្វែងរក ​ចំនួន​អ្នក​ជាប់​ពាក់ព័ន្ធ​កាន់​តែ​ច្រើន​ក្នុង​រដ្ឋ Florida ទៅ​នឹង​ក្រុម​ដែល​រង​ការចោទប្រកាន់​។

រដ្ឋបាល​អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន​សហរដ្ឋអាមេរិក​ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ឆ្លើយតប​នឹង​សារព័ត៌មាន CNN ថា ​យ៉ាងហោចណាស់​មនុស្ស​ម្នាក់​ក្នុងចំណោម​បុរស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ហៃ​ទី ​បាន​ធ្វើ​ការ​ជា​អ្នក​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋបាល​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿង​ញៀន​អាមេរិក​។​ រដ្ឋបាល​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន​អាមេរិក​បាន​និយាយ​ថា បន្ទាប់ពី​ការ​ធ្វើ​ឃាត​ប្រធានាធិបតី​ Moïse ជនសង្ស័យ​នោះ​បាន​ទាក់ទង​ទៅកាន់​រដ្ឋបាល​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿង​ញៀន​អាមេរិក។ មន្ត្រី​មួយ​រូប​របស់​រដ្ឋបាល​នេះ ដែល​ត្រូវ​បាន​ចាត់​តាំង​ទទួលបន្ទុក​បញ្ហា​នៅ​ក្នុង​ប្រទេស​ហៃ​ទី​ បាន​ជំរុញ​ឱ្យ​ជនសង្ស័យ​ប្រគល់​ខ្លួន​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ ហើយ​រួម​ជាមួយ​មន្ត្រី​ក្រសួង​ការបរទេស​សហ​រដ្ឋ​អាមេរិក បាន​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋាភិបាល​ហៃ​ទី​ដែល​បាន​ជួយ​ក្នុង​ការ​ប្រគល់​ខ្លួន និង​ចាប់ខ្លួន​ជនសង្ស័យ ​និង​បុគ្គល​ម្នាក់ទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm