កងកម្លាំងអាមេរិក អង់គ្លេស និងបារាំង បាននិយាយថា ពួកគេបានវាយបកទៅលើការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់ នៅ ឆ្នេរសមុទ្រនៃប្រទេសយេម៉ែន។
យោធាអាមេរិក បាននិយាយថា យ៉ាងហោចណាស់ យានអាកាសគ្មានមនុស្សបើក (UAVs) ចំនួន ២៨ គ្រឿង ត្រូវបានបាញ់ទម្លាក់ពីលើសមុទ្រក្រហម កាលពីព្រឹកថ្ងៃសៅរ៍។

ដោយរួមជាមួយនឹងកងកម្លាំងចម្រុះ សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានធ្វើសកម្មភាពបន្ទាប់ពីកំណត់គោលដៅវាយប្រហារ «ទ្រង់ទ្រាយធំ» បានបង្ហាញពីការគំរាមកំហែងដែលអាចនឹងកើតចំពោះនាវាជំនួញ»។

ក្រុមហ៊ួទី បានអះអាងថា ពួកគេ បានកំណត់គោលដៅលើកនាវាពាណិជ្ជកម្ម Propel Fortune និងនាវាពិឃាតរបស់អាមេរិកមួយចំនួន។
សេចក្តីថ្លែងការណ៍មួយពីទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា មិនមានគ្រឿងយុទ្ធោបករណ៍របស់សហរដ្ឋអាមេរិក ឬក្រុមចម្រុះ ត្រូវបានខូចខាតទេ ហើយមិនមានរបាយការណ៍អំពីការខូចខាតនាវាពាណិជ្ជកម្មនោះទេ។
ចាប់តាំងពីខែវិច្ឆិកាមក ក្រុមហ៊ួទី បាននិងកំពុងវាយប្រហារនាវានៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ជាអ្វីដែលពួកគេនិយាយថា ជាយុទ្ធនាការនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងអំឡុងពេលសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Grant Shapps បាននិយាយថា នាវាចម្បាំង HMS Richmond របស់កងទ័ពជើងទឹក HMS Richmond បានបាញ់ទម្លាក់យានដ្រូនពីរគ្រឿង ដែលបានបាញ់បង្ហោះដោយក្រុមហ៊ូទី កាលពីយប់ថ្ងៃសុក្រ។