កិច្ចប្រជុំកំពូលសភាស្ត្រីនៅបារាំង បានក្លាយជាបណ្ដាញ ដើម្បីដោះស្រាយបញ្ហាស្ត្រី​លើសកលលោក

2024/03/11 07:47:07 pm        300

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ដែលទទួលបន្ទុកកិច្ចការនារី បាន​មាន​ប្រសាសន៍ថា តាមរយៈដំណើរ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​សភាស្ត្រី​ នៅប្រទេសបារាំង​ដែល​សម្តេច​រដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ចូល​រួម​កាល​ពីថ្មី​ៗ​នេះ បានក្លាយជាបណ្ដាញស្រ្ដីដើម្បីដោះស្រាយបញ្ហាស្ត្រីលើសកលលោក។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​និវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ច និងចូលរួម​កិច្ច​ប្រជុំ​កំពូលប្រធានសភាជាស្រ្តី នៅប្រទេសបារំាងប្រកបដោយភាពជោគជ័យ នៅថ្ងៃទី១១ ខែ​មីនា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង បានឱ្យដឹងថា កិច្ចប្រជុំកំពូលសភាស្រ្តីលើកទី១នេះ បាន​ផ្តល់​នូវផ្លែផ្កាជាច្រើនដល់ការលើកកម្ពស់សិទ្ធិស្រ្តីលើសកលលោក និងការពិភាក្សា​ពី​បញ្ហា​ប្រឈម​ ក៏ដូចជារិះរកនូវមធ្យោបាយដោះស្រាយសមភាពយេនឌ័ររបស់ស្រ្តីគ្រប់រូបទងក្នុងតំបន់ និង​អន្តរជាតិ។

លោកជំទាវបញ្ជាក់ថា ដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសភាស្រ្តី កម្ពុជា​ទទួល​បាន​កិត្តិយស រួមទាំងបានតភ្ជាប់បណ្តាញស្រ្តីទាំងអស់ ដើម្បីផ្តល់​ព័ត៌មានគ្រប់​បញ្ហា​របស់​ស្រ្តី​ដែល​ជួប​ហានិភ័យ ក្នុងគោលបំណងបង្កើនការយល់ដឹង និងរៀបចំ​ជា​រចនា​សម័្ពន្ធ​រវាង​គ្នា​ទៅ​វិញ​ទៅមក​។

លោកជំទាសង្ឃឹមថា កិច្ចប្រជុំកំពូលសភាស្រ្តី​លើកនេះ​នឹង​រួម​ចំណែក​ដល់​កម្ពុជា​លើ​ការ​ជំរុញ​លើ​កិច្ច​សហប្រតិបត្តិការបណ្តុះបណ្តាញជំនាញ និងការអភិវឌ្ឍ​រដ្ឋសភា​កម្ពុជា​ឱ្យ​ទៅ​ជា​សភា​ឌីជីថល​ផង​ដែរ​។

លោកជំទាវ បញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចនេះសម្តេចរដ្ឋសភាធិបតី បាន​ប្រើ​ប្រាស់​នូវ​ទេពកោសល្យ បទពិសោធន៍ ការទូតសភាដ៏ទន់ភ្លន់ រស់រវើក ម៉ឹងម៉ាត់ ឈរលើ​គោលការណ៍​ឯករាជ្យ អធិបតេយ្យ ដើម្បីទាញយកផលប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋ តាមរយៈ​វិស័យ​ការ​ទូតសភា រឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មជាមួយសមភាគីបារំាង និង​សភា​បណ្តាប្រទេសនានា ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីនេះ។

សូមជម្រាបថា កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីកាលពីថ្មីៗនេះ មានវត្តមាន​ប្រធាន​សភា​ចំនួន ២៥​ប្រទេសចូលរួម ដែលនេះបានបង្ហាញជាមោទកភាពរបស់កម្ពុជា និងជាឱកាស​របស់​រដ្ឋសភា​កម្ពុជា ក្នុងការលើកកម្ពស់វិស័យការទូតសភាជាមួយសភាជាមិត្ត ក្នុងការជំរុញ​យន្តការ​សភា​នៅ​ក្នុង​ការ​ដោះស្រាយ និងស្វែងរកផលប្រយោជន៍ជូនពលរដ្ឋ ជាពិសេសស្រ្តី និងកុមារ៕ អត្ថបទ សេក ឧត្តម

 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm