ស៊ូដង់រកមធ្យោបាយដោះស្រាយជម្លោះឥតស្រាកស្រាន ខណៈបុណ្យរ៉ាម៉ាដាន ចាប់ផ្ដើម

2024/03/11 09:23:11 pm        220

ការប្រយុទ្ធគ្នាខ្លាំង បានបន្តរវាងភាគីជម្លោះនៅក្នុងប្រទេសស៊ូដង់កាលពីថ្ងៃអាទិត្យ ទោះបីជាមានការអនុម័តសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលអំពាវនាវឱ្យមានបទឈប់បាញ់ក្នុងអំឡុងខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដានក្នុងប្រទេសដែលញាំញីដោយជម្លោះក៏ដោយ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេច កាលពីថ្ងៃសុក្រ ដោយអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពនៅក្នុងប្រទេសស៊ូដង់ ក្នុងអំឡុងខែបុណ្យរ៉ាម៉ាដាន។ ទាំងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅស៊ូដង់ បានស្វាគមន៍ចំពោះសេចក្តីសម្រេចនេះ។ ទោះយ៉ាងណា ភាគីទាំងសងខាងបាន បញ្ជាក់ពីលក្ខខណ្ឌផ្ទាល់ខ្លួនរបស់ពួកគេ សម្រាប់បទឈប់បាញ់។

កងកម្លាំងប្រដាប់អាវុធស៊ូដង់ ទាមទារឱ្យកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា បំពេញសេចក្តីប្រកាសទីក្រុង Jeddah ដែលត្រូវបានព្រមព្រៀងគ្នាកាលពីពេលមុន រវាងភាគីជម្លោះទាំងពីរ ឲ្យដកថយចេញពីទីក្រុង និងតំបន់ទាំងអស់ ដែលពួកគេបានចូលគ្រប់គ្រងតាំងពីខែឧសភា ឆ្នាំ ២០២៣ ហើយប្រគល់មកវិញសម្បត្តិសាធារណៈ និងឯកជនទាំងអស់ដែលពួកគេបានរឹបអូសយក។

ជាការឆ្លើយតបកងកម្លាំងគាំទ្ររហ័ស(RSF) បានអំពាវនាវឱ្យមានការសន្ទនាដើម្បីបង្កើតយន្តការត្រួតពិនិត្យសម្រាប់ការអនុវត្តន៍សេចក្តីសម្រេច។ ការប្រយុទ្ធគ្នាបានបន្តនៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ។

ក្នុងពេលមានការប្រយុទ្ធគ្នានៅតែបន្ត នៅក្នុងតំបន់ផ្សេងៗរបស់ប្រទេស ប្រទេសស៊ូដង់បច្ចុប្បន្នប្រឈមមុខនឹងវិបត្តិជនភៀសខ្លួននៅខាងក្នុងប្រទេសដ៏ច្រើនបំផុតរបស់ពិភពលោក ដោយមានមនុស្សចំនួន ៦,៣ លាននាក់កំពុងស្វែងរកទីសុវត្ថិភាពនៅក្នុងប្រទេស ចាប់តាំងពីការចាប់ផ្តើមជម្លោះ។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រជាជន១,៧លាននាក់ផ្សេងទៀត បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm