ស្ថានទូតរុស្ស៊ី នៅអាមេរិក កំពុងទាក់ទងជាមួយក្រសួងការបរទេស ដើម្បីធានាសុវត្ថិភាពមុនបោះឆ្នោតរុស្ស៊ី

2024/03/11 10:41:01 pm        59

ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក អាណាថូលី អាន់ថូនៅ (Anatoly Antonov) បាននិយាយនៅថ្ងៃចន្ទ (១១ មីនា) នេះថាស្ថានទូតរុស្ស៊ី ក្នុងទីក្រុងវ៉ាស៊ីនតោន កំពុង «ទាក់ទងយ៉ាងជិតស្និទ្ធ» ជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិក នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ ដើម្បីធានាសុវត្ថិភាពនៃបេសកកម្មការទូត។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានចាប់ផ្តើមការលុកលុយពេញលេញលើអ៊ុយក្រែនកាលពីពីរឆ្នាំមុន គ្រោងនឹងឈ្នះអាណត្តិថ្មីរយៈពេលប្រាំមួយឆ្នាំទៀតនៅក្នុងការបោះឆ្នោតថ្ងៃទី១៥ ដល់ទី១៧ ខែមីនា ខាងមុខនេះ។

លទ្ធភាពនៃជ័យជម្នះនេះអាចឱ្យលោក ពូទីន យកឈ្នះលើអតីតប្រមុខសហភាពសូវៀត លោក ចូសេហ្វ ស្តាលីន (Josef Stalin) ក្នុងការក្លាយជាមេដឹកនាំដែលកាន់អំណាចយូរបំផុតរបស់រុស្ស៊ី ក្នុងរយៈពេលជាង ២០០ ឆ្នាំមកនេះ។

លោក អាន់ថូនៅ ត្រូវបានដកស្រង់សម្តីដោយនិយាយនៅលើបណ្តាញផ្ញើសារតេឡេក្រាម របស់ស្ថានទូតថា៖ «ក្នុងលក្ខខណ្ឌនៃការបង្កហេតុជាប្រចាំ ស្ថានទូតកំពុងធ្វើការដោយស្ងប់ស្ងាត់ ហើយយើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយសេវាកម្មសម្ងាត់របស់ក្រសួងការបរទេសអាមេរិក។ យើងរំពឹងថាជនជាតិអាមេរិកនឹងបំពេញកាតព្វកិច្ចរបស់ពួកគេក្នុងការធានាសុវត្ថិភាពនៃបេសកកម្មការទូត»។

ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះមិនបានបញ្ជាក់ថាតើការបង្កហេតុអ្វីដែលលោកកំពុងសំដៅទៅលើនោះទេ ដោយគ្រាន់និយាយតែថា «កម្រិតនៃវោហាសាស្ត្រវាយប្រហាររុស្ស៊ី» របស់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) គឺហួសហេតុខ្លាំងណាស់៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        3
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        62
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm