
កម្មករ និងអ្នកស្ម័គ្រចិត្តជាមួយអង្គការស្បៀងអាហារអេហ្ស៊ីប Egyptian Food Bank (EFB)ជាអង្គការមិនរកប្រាក់ចំណេញ កំពុងធ្វើការដោយមិនឈប់ឈរ ដើម្បីរៀបចំប្រអប់អាហារដោយឥតគិតថ្លៃសម្រាប់អ្នកក្រីក្រទាំងនៅក្នុងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធនៅជិតខាងគ្នា ខណៈដែលខែបុណ្យសាសនាមូស្លីម បុណ្យរ៉ាម៉ាដាន នឹងចាប់ផ្តើមនៅថ្ងៃចន្ទនេះ។
ដោយលើកឡើងនូវពាក្យស្លោកនៃ«អាហារ: សារៈសំខាន់នៃជីវិត» ដែលហ៊ុមព័ទ្ធដោយរថយន្តដឹកទំនិញ និងរថយន្តដឹកទំនិញសម្រាប់ផ្ទុក និងដឹកជញ្ជូនប្រអប់អាហារ ទីស្នាក់ការកណ្តាល EFB កម្ពស់៥ជាន់ កំពុងស្វាគមន៍រដូវកាលសំខាន់បំផុតរបស់ខ្លួន ក្នុងរយៈពេល ២០ឆ្នាំ កន្លងមកនេះ។
លោក Ibrahim Shaheen នាយកផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់នៅអង្គការ EFB បាននិយាយថា៖«យើងផ្តល់ការផ្គត់ផ្គង់ដល់អង្គការតាមសហគមន៍ប្រហែល ៣.៧០០ នៅទូទាំងប្រទេស ដោយមានជនក្រីក្រដែលបានចុះឈ្មោះជិត ៥លាននាក់»។ ចំនួនបុគ្គលិកសរុប គឺប្រហែល ១.000នាក់។
លោក បាននិយាយថា៖«យើងរៀបចំប្រអប់ដាក់ឈ្មោះថា (Ramadan Joy) ដែលមានផលិតផលអាហារផ្សេងៗ« រួមមាន សណ្តែក អង្ករ ស្ករ និងម៉ាការ៉ូនី(macaroni) ខណៈដែលរបស់ផ្សេងទៀតដូចជា ផ្លែល្មើក្រៀម ឈីស ទឹកដោះគោ ប្រេងឆា ជាដើម។