
សមាជិកទាំង ៤នាក់របស់យានអវកាស SpaceX Crew-7 បាននិយាយលាទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) កាលពីថ្ងៃអាទិត្យ (ទី១០ ខែមីនា) នៅក្នុងពិធីផ្លាស់ប្តូរបញ្ជាការបញ្ចប់បេសកកម្មរយៈពេលជិត ៦ខែរបស់ពួកគេ នៅលើស្ថានីយអវកាសដែលគោចរក្នុងគន្លងតារាវិថី។
បើយោងទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា អវកាសយានិករបស់ខ្លួន គឺលោកស្រី Jasmin Moghbeli អវកាសយានិករបស់ JAXA (ទីភ្នាក់ងាររុករកអវកាសជប៉ុន) លោក Satoshi Furukawa អ្នកតារាសាស្ត្ររបស់ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos លោក Konstantin Borisov និងអវកាសយានិករបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA លោក Andreas Mogensen នឹងនាំយកការស្រាវជ្រាវនៃការប្រែប្រួលតាមពេលវេលាមកភពផែនដី។
យានអវកាស SpaceX Dragon គ្រោងនឹងហោះចេញពីស្ថានីយអវកាស នៅម៉ោង ១១:០៥ព្រឹក (ត្រូវម៉ោង ១៥:០៥ ម៉ោងសកល) នៅថ្ងៃចន្ទ (ទី១១ ខែមីនា) នេះ ហើយមកចុះចត នៅម្ដុំឆ្នេរសមុទ្រ Florida នាថ្ងៃបន្ទាប់៕