
បេសកជនមកពីប្រទេសសំខាន់ៗ នឹងជួបប្រជុំគ្នា នៅថ្ងៃចន្ទនេះ នៅតំបន់ការ៉ាអ៊ីប ដើម្បីដោះស្រាយស្ថានការណ៍ដែលកំពុងកើនឡើង នៅក្នុងប្រទេសហៃទី ខណៈដែលអំពើហិង្សារបស់ក្រុមអន្ធពាល បានបំផ្លាញរដ្ឋធានីនៃប្រទេសកោះដ៏ក្រីក្រនេះ និងបង្ខំអ្នកការទូតបរទេសឲ្យភៀសខ្លួនចេះ កាលពីចុងសប្តាហ៍មុន។
ក្រុមឧក្រិដ្ឋជនដែលគ្រប់គ្រងភាគច្រើននៃទីក្រុងព័រអូប្រាំង (Port-au-Prince) ក៏ដូចជាផ្លូវដែលនាំទៅដល់ប្រទេសផ្សេងទៀត បានបង្កភាពមហន្តរាយ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលពួកគេព្យាយាមបណ្តេញលោកនាយករដ្ឋមន្ត្រី Ariel Henry ជាមេដឹកនាំនៃប្រទេសក្រីក្របំផុត នៅអឌ្ឍគោលខាងលិច។
CARICOM ដែលជាសម្ព័ន្ធមិត្តនៃប្រទេសតំបន់ការ៉ាអ៊ីប បានកោះហៅបេសកជនមកពីសហរដ្ឋអាមេរិក បារាំង កាណាដា និងអង្គការសហប្រជាជាតិទៅកិច្ចប្រជុំនៅប្រទេសជឺម៉ៃកា ដើម្បីពិភាក្សាអំពីអំពើហិង្សា និងមធ្យោបាយក្នុងការផ្តល់ជំនួយដល់ប្រទេសហៃទី។
កាលពីថ្ងៃអាទិត្យ អនុប្រធានាធិបតីប្រទេសហ្គីយ៉ាន លោក Bharrat Jagdeo បាននិយាយថា ប្រទេសនានា នឹងស្វែងរកការនាំយកនូវសណ្តាប់ធ្នាប់ និងស្ដារជំនឿទុកប្រជាជនហៃទីឡើងវិញ»។
លោកបានបន្ថែមថា៖«ក្រុមឧក្រិដ្ឋជន បានចូលកាន់កាប់ប្រទេស ហើយគ្មានរដ្ឋាភិបាលទេ វាកំពុងក្លាយជាសង្គមមួយបរាជ័យ»។