
បុគ្គលិក និងប្រជាជន នៅបរិវេណមួយក្នុងទីក្រុងតូក្យូភាគកណ្តាល បានចូលរួមក្នុងសមយុទ្ធរញ្ជួយដីទ្រង់ទ្រាយធំ នៅថ្ងៃខួប១៣ឆ្នាំ នៃការរញ្ជួយដី នៅប្រទេសជប៉ុន។ ក្រុមហ៊ុនអចលនទ្រព្យមួយ និងសមាគម សហគមន៍ក្នុងតំបន់ បានរៀបចំសមយុទ្ធប្រចាំឆ្នាំនៅថ្ងៃចន្ទនេះនៅសហគមន៍ Roppongi Hills ក្នុង ទីក្រុង Minato។
មនុស្សប្រមាណ ១.០០០នាក់ បានអនុវត្តរបៀបធ្វើប្រតិបត្តិការឧបករណ៍ពន្លត់អគ្គិភ័យ និងឧបករណ៍ឆក់បេះដូងស្វ័យប្រវត្តិ ឬ AED ។ ឧបករណ៍នេះ ត្រូវបានប្រើដើម្បីធ្វើឲ្យអ្នកដែលមានជំងឺគាំងបេះដូង ដឹងខ្លួនឡើងវិញ។
អ្នកចូលរួម បានឱនចូលទៅក្រោមតុដើម្បីការពារខ្លួនពីវត្ថុដែលធ្លាក់មក នៅពេលដែលសំឡេងនៃការប្រកាសអាសន្នពីការរញ្ជួយដី ត្រូវបានគេបន្លឺឡើង។
អ្នកចូលរួមមកពីសមាគមសហគមន៍ Roppongi Hills បាននិយាយថា គ្រោះមហន្តរាយ អាចវាយប្រហារគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង។ លោក សង្ឃឹមថា សមយុទ្ធនេះ នឹងបង្កើនការយល់ដឹងរបស់ប្រជាជន អំពីវិធីជួយខ្លួនឯងនិងអ្នកដទៃ ដូច្នេះពួកគេនឹងដឹងថា ត្រូវធ្វើយ៉ាងណានៅពេលមានគ្រោះមហន្តរាយកើតឡើង។