កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ យល់ព្រម​ឈប់​ធ្វើ​កូដកម្ម​នឹង​ចេញ​ប្រមូល​សំរាម​ឡើងវិញ​

2021/04/27 09:59:58 am        27

​ភ្នំពេញ៖ កម្មករ​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ចំនួន​ជាង​ ២០០០​នាក់ ដែល​បាន​ធ្វើ​កូដកម្ម តវ៉ា​មិន​ព្រម​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ទៅកាន់​ទីលាន​ចាក់សំរាម អស់​រយៈពេល​ ៥​ថ្ងៃ​កន្លង​មកនេះ ពួកគាត់​បាន​ឯកភាព​ឈប់​ធ្វើ​កូដកម្ម និង​សន្យា​ថា​នឹង​ចូល​បម្រើ​ការងារ​វិញ​នៅ​ល្ងាច​ថ្ងៃទី​០៧ ខែតុលា​នេះ​។​

​កម្មករ​និយោជក​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ឯកភាព និង​បញ្ឈប់​នូវ​រាល់​ការធ្វើ​កូដកម្ម​ហើយ​នៅ​រសៀល ថ្ងៃទី​៧ ខែតុលា​នេះ បន្ទាប់ពី ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដោះស្រាយ​ផ្ទាល់​ដល់ទី​តាំង​ក្រុមហ៊ុន ស៊ិន​ទ្រី ដែល​ស្ថិតនៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ នៅ​ថ្ងៃត្រង់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។​

​​​ជា​លទ្ធផល នៃ​ការ​ចរចារ​ភាគី​ទាំងអស់​បាន​ព្រមព្រៀងគ្នា​៣​ចំណុច គឺ​ទី​១ ចំពោះ​សំណើ​របស់​កម្មករ​និយោជិត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ពេល​បញ្ចប់​កិច្ចសន្យា ក្រុមហ៊ុន​ទទួល​ដោះស្រាយ​តាមច្បាប់​ស្ដីពី​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកធានា​ខុសត្រូវ​។

ទី​២ ចំពោះ​ការងារ​របស់​កម្មករ​និយោជិត​ទៅ​ថ្ងៃ​ខាងមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ ធានា​មិន​បាត់បង់​ឡើយ ទោះបី​ក្រុមហ៊ុន​ស៊ីន​ទ្រី ដេញថ្លៃ​ជាប់ ឬ​មិន​ជាប់​ក៏ដោយ និង​ទី​៣ សូម​ឲ្យ​កម្មករនិយោជិត​ទាំងអស់​នាំគ្នា​ចូលធ្វើ​ការងារ​ជា​ធម្មតា​វិញ ចាប់ពី​រសៀល​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០​នេះ​តទៅ​។​

​​​ក្រុមកម្មករ​ក្រុមហ៊ុន ស៊ិន​ទ្រី បាន​ឲ្យ​ដឹងថា ពួកគាត់​មួយចំនួនធំ​បាន​ឯកភាព​ធ្វើការ​វិញ នៅ​កម្មករ​មួយចំនួន​តូច​ហាក់​នៅ​មិនទាន់​យល់​ពី​ការ​ព្រមព្រៀងគ្នា​ក្នុង​កិច្ចប្រជុំ ប៉ុន្តែ​តំណាង​ពាក់ព័ន្ធ​បាន​យល់​ព្រម​គ្នា​ហើយ ដូច្នេះ​តំណាង​ផ្នែក​ពាក់ព័ន្ធ​នឹង​បន្ត​ពន្យល់​ផ្សព្វផ្សាយ​ដល់​ក្រុមកម្មករ​បន្ថែមទៀត​។​

​​មន្ដ្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ដោះស្រាយ​របស់​អភិបាល​រាជធានី​ភ្នំពេញ ដោយមាន​ការណែនាំ​ពី​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទើប​ដោះស្រាយ​បានបញ្ចប់​។ ទោះជា​យ៉ាងណា ក្នុង​អន្ដរកាល​នេះ អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ និង​ដាក់​ផែនការ​ឲ្យ​អភិបាលខណ្ឌ​ទាំង​១៤ រួមទាំង​មន្ដ្រី​ពាក់ព័ន្ធ បន្ត​ចុះ​ប្រមូល​សំរាម​ជា​បណ្ដោះអាសន្ន ក្នុង​ពេលនេះ​ផងដែរ ហើយ​ក្នុងឱកាស​នោះដែរ ឯកឧត្ដម ឃួ​ង ស្រេង បានផ្ដល់​នូវ​អង្ករ​ចំនួន ២៥​គីឡូក្រាម ក្នុង​ម្នាក់ៗ​ដល់​កម្មករ​ទាំងអស់​។​

​​​សូមបញ្ជាក់ថា ការធ្វើ​កូដកម្ម​របស់​កម្មករ​ក្រុម​ស​ហ៊ុន​ស៊ិន​ទ្រី គឺ​ចាប់តាំងពី​ល្ងាច​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០ រហូតមកដល់​ព្រឹក​ថ្ងៃ​០៧ ខែតុលា ដែល​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​នេះ​មិន​ចេញ​ប្រមូល​សំរាម ដែល​ធ្វើ​ឲ្យ​មាន​សំរាម​កកស្ទះ​នៅតាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm