ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចូលរួមក្នុងពិធីបើក «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ»

2024/03/12 01:23:13 am        113

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើក «វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលវេទិកានេះរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ, នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងវេទិការដ៏មានសារៈសំខាន់នេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានចុះពិនិត្យ ការតាំងពិព័រណ៍របស់ក្រសួងសុខាភិបាលដែលបានរំលេចអំពីសុខាភិបាលឌីជីថល និងនវានុវត្តន៍ដើម្បីឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសលកល។ ការតាំងពិព័រណ៍នេះ ក្រសួងសុខាភិបាលបានបង្ហាញពីបច្ចុប្បន្នភាពការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការធ្វើទំនើបកម្មក្នុងវិស័យសុខាភិបាលមានដូចជា (១) អន្តរាគមន៍សុខភាពសាធារណៈតាមបែបឌីជីថល (២) បច្ចេកវិទ្យាសេវាសុខាភិបាលតាមបែបឌីជីថល និងការសិក្សាវិជ្ជាជីវៈសុខាភិបាលតាមបែបអេឡិចត្រូនិក។

១. អន្តរាគមន៍សុខភាពសាធារណៈតាមបែបឌីជីថល

- ការស្រាវជ្រាវរកជំងឺរបេង ដោយបច្ចេកវិទ្យា រក DNA របស់មេរោគរបេង និង រកជីនមេរោគរបេងផ្សាំថ្នាំ ដោយ Gene-Xpert (Made in USA)

- កម្មវិធីគ្រប់គ្រងទិន្នន័យជំងឺគ្រុនចាញ់ (Malaria Information System) ដែលមានសមត្ថភាពគ្រប់គ្រងអ្នកជំងឺគ្រុនចាញ់ (ករណី) នៅពេលរកឃើញដោយការធ្វើរោគវិនិច្ឆ័យ និងបញ្ជូនទិន្នន័យទៅដល់សហគមន៍ដែលមានមន្ត្រីសុខាភិបាល អ្នកស្ម័គ្រចិត្តភូមិ-ឃុំ និងទៅដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានភ្លាមៗ។

- ប្រព័ន្ធទូរស័ព្ទទាន់ហតុកាណ៍ ១១៥ ដែលអាចទទួលលេខទូរស័ព្ទហៅចូលបាន ៦០ក្នុងពេលតែមួយ

- ការចែករំលែកការអប់រំសុខភាពតាម App របស់មជ្ឈមណ្ឌលជាតិលើកម្ពស់សុខភាព

២. បច្ចេកវិទ្យាសេវាសុខាភិបាលតាមបែបឌីជីថល

- មន្ទីរពេទ្យជាតិ ជាពិសេស មន្ទីរពេទ្យកាល់ម៉ែត ដែលបានបំពាក់នូវបរិក្ខារពេទ្យទំនើបចុងក្រោយដូច CT Scan, MRI សម្ភារៈវះកាត់ ម៉ាស៊ីនថតឆ្លុះ ក្នុងផ្នែកឯកទេសគ្រប់ផ្នែក ដូចជាផ្នែកចក្ខុរោគ ផ្នែកចម្រុះបំពង់ក ផ្នែកក្រពះពោះវៀន ការស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ។

- ការបង្ហាញបច្ចេកទេសទំនើបក្នុងផ្នែក (១) ផែ្នកប្រពោធនកម្ម (២)ម៉ាស៊ីនថតឆ្លុះ និងព្យាបាលតាមសសៃឈាម (Biplane Angiography suite) (៣)បន្ទប់វះកាត់ Endoalpha ។ល។

៣. ការសិក្សាវិជ្ជាជីវៈសុខាភិបាលតាមបែបអេឡិចត្រូនិក៖ ក្រសួងសុខាភិបាលបានបង្ហាញពីការធ្វើទំនើបកម្មក្នុងការរៀន និងការបង្រៀន នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានដូចជាការប្រឡងតាមប្រព័ន្ធកុំព្យូទ័រ និងមន្ទីរពិសោធន៍អនុវត្តន៍បង្ហាញត្រាប់។

សូមជម្រាបជូនផងដែរថា ពិធីតាំងពិព័រណ៍ «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ» រៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤៕អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        135
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm