វិមានក្រឹមឡាំងមិនធ្វើសេចក្តីអត្ថាធិប្បាយលើសេចក្តីរាយការណ៍ថាអាមេរិកត្រៀមខ្លួនរួចរាល់សម្រាប់ការវាយប្រហារនុយក្លេអ៊ែររបស់រុស្ស៊ីនៅអ៊ុយក្រែន

2024/03/12 01:50:23 am        162

នៅថ្ងៃចន្ទនេះ វិមានក្រឹមឡាំងបដិសេធន៍មិនធ្វើសេចក្តីអត្ថាធិប្បាយលើសេចក្តីរាយការណ៍របស់ទូរទស្សន៍ CNNថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់កាលពីចុងឆ្នាំ ២០២២ សម្រាប់ការវាយប្រហារនុយក្លេអ៊ែរណាមួយរបស់រុស្ស៊ីនៅអ៊ុយក្រែន ។

CNN បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានការព្រួយបារម្ភជាពិសេសថា រុស្ស៊ីនឹងប្រើប្រាស់អាវុធតាក់ទិក ឬអាវុធនុយក្លែអ៊ែរនៅអ៊ុយក្រែន ។

CNN រាយការណ៍បន្តថា ទីភ្នាក់ងារចារកម្មសហរដ្ឋអាមេរិក ទទួលបានព័ត៌មានថា មាននូវការទំនាក់ទំនងនៅក្នុងចំណោមក្រុមមន្រ្តីរុស្ស៊ី បានពិភាក្សាលើការវាយប្រហារដោយអាវុធនុយក្លេអ៊ែរនៅឆ្នាំ ២០២២ ។

លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា នេះគ្រាន់តែជាការព្យាករណ៍ប៉ុណ្ណោះដែលតែងតែចុះផ្សាយនៅលើទំព័រកាសែតជាច្រើន ។ 

លោកបន្តថា លោកគិតថា វាមិនសមនោះទេ ក្នុងការផ្តល់សេចក្តីអត្ថាធិប្បាយណាមួយលើករណីមួយនេះ ។

ខណៈពេលនោះដែរ ប្រជាជនរុស្សី កំពុងមានអារម្មណ៍ថា មានការប៉ះពាល់យ៉ាងខ្លាំងពីការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធប្រេង នៅក្នុងស្ថានភាពមួយដែលពួកគេពិបាកក្នុងការគ្រប់គ្រង ខណៈដែលឃ្លាំងប្រេងមួយ នៅក្នុងតំបន់ Kursk បានក្លាយជាទីតាំងចុងក្រោយបំផុតដែលត្រូវបានកំណត់គោលដៅ។

ដោយឡែក ម្ចាស់ឃ្លាំង Ukrlandfarming របស់អ៊ុយក្រែន បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិដ៏ធំមួយ ត្រូវបានបំផ្លាញទាំងស្រុង នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើតំបន់ Dnipro ភាគខាងកើតអ៊ុយក្រែនកាលពីចុងសប្តាហ៍នេះ និងបានធ្វើបង្កឲ្យមនុស្សម្នាក់ រងរបួស ។ ឃ្លាំងUkrlandfarming គឺជាឃ្លាំងស្តុកគ្រាប់ធញ្ញជាតិធំបំផុតមួយរបស់អ៊ុយក្រែន ដែលជាលទ្ធផលនៃការឈ្លានពានរបស់រុស្ស៊ី ក្នុងឆ្នាំ ២០២២ បានទទួលរងការខាតបង់ប្រហែលមួយពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ ២០២៣ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        202
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        189
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm