
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin និយាយនៅថ្ងៃចន្ទនេះថា ទីក្រុងប៉េកាំងសូមធ្វើការជំទាស់យ៉ាងមុតមាំចំពោះដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ទៅកាន់តំបន់ជម្លោះនៅតាមព្រំដែនចិន-ឥណ្ឌា ។
លោក Modi បើកសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ផ្លូវរូងក្រោមដីកាលពីថ្ងៃសៅរ៍ នៅរដ្ឋភាគខាងកើត Arunachal Pradesh ដែលចិនប្រកាសសិទ្ធិផ្នែកខ្លះនៃដែនដីមួយនេះថាជារបស់ខ្លួន ។
លោក Wenbin បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌារូបនេះនេះ មានតែធ្វើឲ្យស្មុគស្មាញប៉ុណ្ណោះដល់បញ្ហាព្រំដែន ។
សូមបញ្ជាក់ថា ចិន និងឥណ្ឌា បានធ្វើសង្រ្គាមនៅតាមព្រំដែនប្រវែង ៣.៨០០គ.មរបស់ខ្លួន កាលពីឆ្នាំ ១៩៦២ ហើយការប៉ះទង្គិចគ្នា នៅតាមតំបន់ភ្នំ កាលពីរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យទំនាក់ទំនងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២កាន់តែធ្ងន់ធ្ងរឡើង ៕