បាល់ទាត់៖ អ្នកចាត់ការក្រុមបាល់ទាត់ជំរើសជាតិអង់គ្លេស លោក Gareth Southgate បានបញ្ជាក់ថា លោកនឹងបន្តដឹកនាំអង់គ្លេសដល់ World Cup ២០២២ ខាងមុខ តែបន្ទាប់ពីនោះលោកមិនទាន់គិតឡើយ។

និយាយនៅពេលព្រឹក ក្រោយចប់ការប្រកួតដែលអង់គ្លេសចាញ់អ៊ីតាលី នៅវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ លោក Gareth Southgate បានឱ្យដឹងថា លោកនឹងបន្តដឹកនាំអង់គ្លេសឆ្ពោះទៅ World Cup ដែលនៅសល់ពេល ១៨ខែទៀត បន្ទាប់ពីអង់គ្លេសចាប់ផ្តើមវគ្គជំរុះឈ្នះ ៣ប្រកួតដំបូង។ បើតាមសារព័ត៌មានធំៗអង់គ្លេសមួយចំនួនបានរាយការណ៍ថា សមាគមកីឡាបាល់ទាត់អង់គ្លេស FA នឹងផ្តល់កិច្ចសន្យាថ្មីដល់លោក Gareth Southgate បន្តដឹកនាំដល់ឆ្នាំ២០២៤ តែបុរសវ័យ ៥០ឆ្នាំរូបនេះសុំផ្តោតអារម្មណ៍ចំពោះ World Cup សិន។
សូមបញ្ជាក់ថា ក្រុមជំរើសជាតិអង់គ្លេសបានឈានឡើងវគ្គផ្តាច់ព្រ័ត្រ Euro ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ តែមិនអាចលើកពានរង្វាន់ធំជាលើកដំបូងបានឡើយ ក្នុងរយៈពេល ៥៥ឆ្នាំរាប់ពីឈ្នះ World Cup នៅឆ្នាំ១៩៦៦ បន្ទាប់ពីចាញ់អ៊ីតាលីដោយបាល់ ១១ម៉ែត្រកាត់សេចក្តីកាលពីយប់ថ្ងៃអាទិត្យ៕
អត្ថបទ៖នាង សុភាវុធ