
យោងតាមរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយរបស់ភាគីទាំងពីរ បានអោយដឹថា ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ បានអះអាងថា ខ្លួនបានបង្កើនប្រៀបនៅសមរភូមិ នៅក្នុងមុខព្រួញជាច្រើន ខណ:ដែលអ៊ុយក្រែន បាននិយាយថា ខ្លួនបានចាប់ផ្ដើមវាយប្រហារលើប្រព័ន្ធការពារដែនអាកាសរុស្ស៊ី និងប្រព័ន្ធសង្រ្គាមអេឡិចត្រូនិក ខណ:ជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយរយៈពេល២ឆ្នាំកន្លងមកនេះ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា រយ:ពេល២៤ម៉ោងចុងក្រោយ កងទ័ពរុស្ស៊ីបានធ្វើអោយមាន ភាពប្រសើរនៅតាមទីតាំងរបស់ខ្លួនក្នុងតំបន់គូពីយ៉ាំង(Kupyyangsk) ហើយនិងបង្កើនប្រៀបនៅសមរភូមិបន្ថែមទៀត នៅក្នុងមុខព្រួញដូនេត និងអាដេយេវកា (Avdeyevka)។
យោងតាមក្រសួងការពារជាតិ បានអោយដឹងថា ខ្លួនបានកម្ទេចចំណុចគ្រប់គ្រងយានអាកាសគ្មានមនុស្សបើក១គ្រឿង និងឃ្លាំងស្ដុកគ្រាប់រំសេវពីរកន្លែងរបស់កងទ័ពអ៊ុយក្រែន និងបានស្ទាក់ចាប់មីស៊ីលហ៊ីម៉ាស (HIMARS)ចំនួន ៣គ្រាប់ផងដែរ។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បាននិយាយនៅថ្ងៃជាមួយគ្នាថា យោធាអ៊ុយក្រែនបាន បានពើបប្រយុទ្ធ៥៣លើកជាមួយកងទ័ពរុស្ស៊ី នៅក្នុងតំបន់សមរភូមិជាច្រើន និងបានធ្វើការវាយប្រហារលើបុគ្គលិកយោធារុស្ស៊ី និងកន្លែងប្រមូលផ្ដុំគ្រឿងយុទ្ធោបករណ៍ ប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធសង្រ្គាម
អេឡិចត្រូនិក៕