
ប្រទេសជប៉ុននៅថ្ងៃច័ន្ទនេះ បានប្រារព្ធខួបលើកទី១៣នៃគ្រោះរញ្ជួយដីដ៏ធំមួយឆ្នាំ២០១១ និងរលកស៊ូណាមិ (Tsunami) ដែលបានបន្សល់ទុកមនុស្សជាង២ម៉ឺននាក់បាត់បង់ជីវិត ឬបាត់ខ្លួន ហើយនិងបានបង្ករអោយមានគ្រោះមហន្ដរាយរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា(Fukushima)ទៀតផង។
នាយករដ្ឋមន្រ្ដីជប៉ុនលោកលោកហ្វូមីអូ ឃីស៊ីដា (Fumio Kishida) បានអញ្ជើញចូលរួមពិធីរំលឹកខួប ក្នុងក្រុងហ្វូគូស៊ីម៉ា ដើម្បីសម្ដែងការគោរពដល់ជនរងគ្រោះ និងបានប្ដេជ្ញាថា ប្រទេសនេះបានរៀនពីមេរៀនជាច្រើនពីគ្រោះមហន្ដរាយបីលើក ដោយបង្កើតអោយមានវិធានការឆ្លើយតបគ្រោះមហន្ដរាយធម្មជាតិកាន់តែខ្លាំងជាងមុន។
នៅថ្ងៃទី១១មិនា ឆ្នាំ២០១១ ការរញ្ជួយដី និងរលកស៊ូណាមិបានបង្កអោយមានឧបទ្ទវហេតុនុយក្លេអ៊ែរដ៏អាក្រក់បំផុតមួយ ចាប់តាំងពីមានឈើណូប៊ីល(Chernobyl)មក នៅឯរោងចក្រ ហ្វូគូស៊ីម៉ា ដៃអិឈី(Fukushima Daiichi) របស់ក្រុមហ៊ុនថាមព់អេឡិចទ្រិក តូក្យូចម្ងាយជាង២២០គីឡូម៉ែតភាគឦសានក្រុងតូក្យូ ជាទីដែលម៉ាស៊ីនប្រតិករ (Reactors)ចំនួនបី បានរលាយខូចខាតទាំងស្រុង៕