ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានបទឈប់បាញ់នៅហ្កាហ្សា និងបញ្ឈប់អរិភាពក្នុងប្រទេសស៊ូដង់ ខណៈបុណ្យរ៉ាម៉ាដានចាប់ផ្តើម

2024/03/12 02:56:20 pm        143

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យ "បញ្ឈប់ស្នូរអាវុធ" នៅតំបន់ហ្កាហ្សា ដើម្បីរំឭកដល់ខែដ៏វិសុទ្ធរបស់មូស្លីមនៃបុណ្យរ៉ាម៉ាដាន ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ។

លោក Guterres បានប្រាប់អ្នកសារព័ត៌មានថា បុណ្យរ៉ាម៉ាដានប្រារព្ធឡើង បញ្ជាក់ពីការចង់បាន សន្តិភាព ការផ្សះផ្សា និងសាមគ្គីភាព។ ទោះបីជាពិធីបុណ្យរ៉ាម៉ាដានបានចាប់ផ្តើមក៏ដោយ ការសម្លាប់ ការទម្លាក់គ្រាប់បែក និងការបង្ហូរឈាមនៅតែបន្តនៅក្នុងហ្កាហ្សា។

លោកនិយាយថាការអំពាវនាវដ៏ម៉ឺងម៉ាត់បំផុតរបស់ខ្ញុំនៅថ្ងៃនេះគឺដើម្បីរំដល់បុណ្យរ៉ាម៉ាដានដោយការបញ្ឈប់ស្នូរអាវុធ និងសម្អាតរាល់ឧបសគ្គទាំងអស់ដើម្បីធានាបាននូវការផ្តល់ជំនួយសង្គ្រោះជីវិតឲ្យបានឆាប់បំផុត និងចំនួនដ៏ធំដែលត្រូវការ។ នៅពេលនោះ លោកក៏បានអំពាវនាវឲ្យដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ផងដែរ។

ជាមួយគ្នានោះ លោក Guterres ក៏បានអំពាវនាវជាថ្មីឲ្យបញ្ឈប់អរិភាពក្នុងខែរ៉ាម៉ាដានក្នុងប្រទេសស៊ូដង់ ផងដែរ ដោយនិយាយថា ការប្រយុទ្ធនៅទីនោះត្រូវតែបញ្ចប់សម្រាប់ជាប្រយោជន៍ដល់ប្រជាជនស៊ូដង់ដែលប្រឈមនឹងភាពអត់ឃ្លាន ការភ័យខ្លាច និងការលំបាកដែលមិនអាចរៀបរាប់បាន។

លោកបានបន្ថែមថា ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំនយោបាយ សាសនា និងសហគមន៍នៅគ្រប់ទីកន្លែងឲ្យធ្វើអ្វីៗគ្រប់យ៉ាងតាមអំណាចដែលខ្លួនមាន ដើម្បីធ្វើឲ្យឱកាសដ៏បរិសុទ្ធនេះ ក្លាយជាពេលវេលាសម្រាប់ការយល់ចិត្ត សកម្មភាព និងសន្តិភាព៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm