ប.ស.ស. បង្ហាញពីទិសដៅអនុវត្តការងារសំខាន់ៗរបស់ខ្លួន ក្នុងឆ្នាំ២០២៤

2024/03/12 03:26:04 pm        456

ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ (ប.ស.ស.) បានលើកបង្ហាញពីទិសដៅ​អនុវត្តប​ន្ត​របស់​ខ្លួនក្នុ​ង​ឆ្នាំ​២០២៤ ដើម្បីធានាប្រសិទ្ធភាពការងារក្នុងការគាំពារសុខុមាលភាពពលរដ្ឋកម្ពុជា និង​ផ្សព្វ​ផ្សាយ​អំពី​របបសន្តិសុខសង្គម ទៅដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។

បើតាមឯកឧត្តមសម្រាប់ឆ្នាំ២០២៤នេះ ប.ស.ស. នឹងបន្ត​ពង្រីក​ការ​ផ្សព្វផ្សាយ​អំពី​របប​ថែទាំ​សុខ​ភាព​តាម​របបភាគទានដោយស្ម័គ្រចិត្ត ដល់មន្ត្រីរាជការ តាមក្រសួងស្ថាប័ន, បន្តជំរុញការ​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍របបសន្តិសុខសង្គមគ្រប់រូបភាព និងគ្រប់ទម្រង់ ប្រកបដោយភាព​ប្រទាក់​ក្រឡាគ្នា, សិក្សារៀបចំ និងបង្កើតក្រុមការងារសម្របសម្រួលចុះបញ្ជីចល័ត​នៅតាម​ទី​ប្រជុំ​ជន,ផ្សារ និងបន្តពង្រឹង ព្រមទាំងបង្កើនគុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាមូលដ្ឋាន​សុខាភិបាល​ជាដៃគូ ប.ស.ស. ដែលជាការចាំបាច់បំផុត។

ឯកឧត្តមបានគូសបញ្ជាក់ថា អនុលោមតាមទិសដៅអាទិភាពនៃ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់​កាលទី១” និង “កម្មវិធីនយោបាយអាទិភាព” របស់រាជរដ្ឋាភិបាល បេឡាជា​តិ​សន្តិសុ​ខ​សង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងបេសកកម្ម ដើម្បីធានាកា​រអ​នុវត្ត​របប​សន្តិសុខសង្គម ប្រកបដោយសមធម៌ និងសាមគ្គីធម៌សង្គម ដើម្បីលើកកម្ពស់សុខុមាលភាព និង​ជីវភាព​ប្រជាពលរដ្ឋ ប.ស.ស. នឹងបន្តជំរុញការអភិវឌ្ឍរបបសន្តិសុខសង្គម ដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បុគ្គលស្វ័យនិយោជន៍ អ្នកក្នុងបន្ទុក និងចូលរួមអនុវត្តគោលនយោបាយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈកម្មវិធីអាទិភាពចំនួន៥ រួមមាន៖ ទី១ការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម ទី២ ការពង្រឹងគុណភាព និងសមត្ថភាពផ្ដល់សេវា ទី៣ ការលើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ ទី៤ ការធានានិរន្តរភាពមូលនិធិសន្តិសុខសង្គម ព្រមទាំងទី៥ ការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន។

ឯកឧត្តមលើកឡើងថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន​ប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានការផ្សព្វផ្សាយតាមបណ្តាញសង្គម និង​បាន​ចុះ​យុទ្ធនាការ​តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មផងដែរ ធ្វើយ៉ាងណា​ផ្តល់ព័ត៌មានអំពី ប.ស.ស.ទៅដល់មូលដ្ឋានពលរដ្ឋដែលកំពុងរស់នៅ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm