អ្នកចាំទី​ព័រទុយហ្កាល់ Rui Patricio នឹង​ជា​កីឡាករ​ដំបូង​គេ​ដែល​ផ្លាស់​មកកាន់ Roma ក្រោម​ការ​ដឹកនាំ​របស់ Jose Mourinho

2021/07/13 09:13:14 pm        117

បាល់ទាត់៖ ​ក្លិប​​អ៊ីតាលី AS Roma ស្ថិត​ក្រោម​ការ​ដឹក​នាំរ​បស់​អ្នកចាត់ការ​ថ្មី​លោក Jose Mourinho បាន​ឈានដល់កិច្ចព្រមព្រៀង​ហើយ​ ក្នុងការ​នាំយក​កីឡាករ​ដំបូង​គេដែល​ផ្ទេរ​មកកាន់​ក្លិប​នៅ​ទីក្រុង​រ៉ូម​មួយ​នេះ ​មុន​រដូវ​កាល​ថ្មី​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ​។

​​អ្នកចាំទី​ដៃ​ស្អិត​វ័យ​ចំណាស់​ជំរើសជាតិ​ព័រទុយហ្កាល់ Rui Patricio ត្រូវបាន​គេ​រាយការណ៍​ថា ​ឈានដល់​កិច្ចព្រមព្រៀង​ផ្ទេរ​ពី​ក្លិប​អង់គ្លេស Wolverhampton Wanderer នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Roam Press​។​ ​​ការចុះកិច្ចសន្យា​បញ្ចប់​ឱ្យ​រួចរាល់ ​ការផ្ទេរ​នេះ​នឹង​សំរេច​នៅ​រាត្រី​នេះ​យ៉ាងយូរ​។​ ​​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ​នឹង​មកដល់​ទីក្រុង​រ៉ូម​ថ្ងៃនេះ​ ដើម្បី​ពិនិត្យ​សុខភាពមុននឹងចុះកិច្ចសន្យា ៣ឆ្នាំ​ជាមួយ AS Roma​។​

​​រំលឹកថា Rui Patricio បាន​ផ្លាស់​មកកាន់ Wolverhampton នៅ​ឆ្នាំ២០១៨ បង្ហាញខ្លួន​សរុប​បាន ១១២ប្រកួត បន្ទាប់ពី​ចំណាយពេល ១២ឆ្នាំ​ជាមួយ Sporting Lisbon បង្ហាញខ្លួន​បាន ៣២៧​ប្រកួត​។ ​​កីឡាករ​ដែល​សំបូរ​បទពិសោធ​រូបនេះ បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​ព័រទុយហ្កាល់​បាន​សរុប ៩៧លើក និង​ជា​សមាជិក​ក្រុម​ព័រទុយហ្កាល់​ ដែល​ឈ្នះ​ជើងឯក​ទ្វីបអឺរ៉ុប​កាលពី​ឆ្នាំ២០១៦ នៅ​ទឹកដី​បារាំង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm