CNN៖ រុស្ស៊ី នឹងផលិតគ្រាប់កំាំភ្លើងធំជិត៣ដងច្រើនជាងអាមេរិក និងអឺរ៉ុប អាចផ្ដល់ឲ្យអ៊ុយក្រែន

2024/03/12 05:17:07 pm        236

ទូរទស្សន៍CNN បានរាយការណ៍កាលពីថ្ងៃទី ១១ មីនា ដោយដកស្រង់ការប៉ាន់ប្រមាណរបស់សម្ព័ន្ធយោធាណាតូ និងប្រភពមិនបញ្ចេញឈ្មោះដែលដឹងបញ្ហានេះថា ប្រទេសរុស្ស៊ី គ្រោងនឹងផលិតគ្រាប់កាំភ្លើងធំជិត៣ ដង ច្រើនជាងសហរដ្ឋអាមេរិក និងអឺរ៉ុបនៅឆ្នាំនេះ។

យោងតាមការប៉ាន់ប្រមាណរបស់អង្គការណាតូដែលទូរទស្សន៍ CNN និងប្រភពរបស់ទីភ្នាក់ងាររបស់ប្រព័ន្ធផ្ព្វផ្សាយនេះទទួលបាន រុស្ស៊ី កំពុងផលិតគ្រាប់កាំភ្លើងធំជិត២៥០.០០០គ្រាប់ ក្នុងមួយខែ ឬប្រហែល ៣ លាន គ្រាប់ក្នុងមួយឆ្នាំ។

មន្ត្រីចារកម្មជាន់ខ្ពស់របស់អឺរ៉ុប បានប្រាប់សារព័ត៌មាន CNN ថា ជារួម សហរដ្ឋអាមេរិក និងអឺរ៉ុបអាចផលិតគ្រាប់រំសេវប្រមាណ ១,២លានគ្រាប់ក្នុងមួយឆ្នាំ ដើម្បីបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។

ទីក្រុង Kyiv កំពុងប្រឈមនឹងការខ្វះខាតគ្រាប់រំសេវយ៉ាងខ្លាំង ខណៈកញ្ចប់ថវិកាចំនួន ៦១ ពាន់លានដុល្លារពីសហរដ្ឋអាមេរិកនៅតែជាប់គាំងក្នុងសភា។ ប្រទេសជាច្រើននៅអឺរ៉ុបបានចូលរួមគំនិតផ្តួចផ្តើមដឹកនាំដោយសាធារណរដ្ឋឆែក ក្នុងការទិញគ្រាប់កាំភ្លើងធំដែលត្រូវការចំនួន៨០០.០០០គ្រាប់ សម្រាប់អ៊ុយក្រែន។

CNN បានរាយការណ៍ យោធាសហរដ្ឋអាមេរិកមានគោលបំណងផលិតកាំភ្លើងធំចំនួន១០០.០០០គ្រាប់ក្នុងមួយខែនៅចុងឆ្នាំ២០២៥ ដែលនៅតែតិចជាងពាក់កណ្តាលនៃផលិតកម្មប្រចាំខែរបស់រុស្ស៊ី។ ទោះយ៉ាងណាក៏ដោយ សូម្បីតែចំនួននេះក៏មិនអាចទទួលបានដែរ ដោយសារតែបញ្ហាការផ្តល់មូលនិធិនៅក្នុងសភា។

យោងតាមមន្ត្រី ទាហានរុស្ស៊ីបច្ចុប្បន្នកំពុងបាញ់ចំនួន ១០.០០០ គ្រាប់ប្រចាំថ្ងៃនៅលើសមរភូមិ ខណៈអ៊ុយក្រែនបាញ់តែ ២.០០០ គ្រាប់ប៉ុណ្ណោះ។

មន្ត្រីតំណាងសម្ព័ន្ធយោធាណាតូសុំមិនបញ្ចេញឈ្មោះបាននិយាយថា រុស្ស៊ីកំពុងដំណើរការរោងចក្រផលិតគ្រាប់កាំភ្លើងធំរបស់ខ្លួន២៤ម៉ោងលើ២៤ម៉ោង ហើយបានជួលកម្លាំងមនុស្សប្រហែល ៣,៥ លាននាក់ ធៀបនឹងចំនួន២,៥ លាននាក់មុនពេលចាប់ផ្តើមសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm