ជនបរទេសចំនួន ១៦៧នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា ក្រោយសមត្ថកិច្ចរក​ឃើញស្នាក់​នៅខុសច្បាប់

2024/03/12 10:32:11 am        673

ភ្នំពេញ៖ ជនបរទេសចំនួន១៦៧នាក់ត្រូវបណ្តេញចេញពីកម្ពុជា ក្រោយ​សមត្ថកិច្ច​រក​ឃើញ​ស្នាក់​នៅ​ខុសច្បាប់ ខណៈក្នុងចំណោមនោះមានជនជាតិវៀតណាមបានបណ្តេញរួចរាល់ពីកម្ពុជា។ នេះ​​បើ​តាមមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

បើតាមលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសិលា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​ឱ្យនៅ​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​ក្រោមកា​រ​ចង្អុល​បង្ហាញ​របស់​ឯក​ឧត្តម​សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កន្លងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការ​ជាមួយ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដែលមានស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានធ្វើការចុះប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ នៅចំណុចអតីតកាស៊ីណូ PARADISE ISLAND ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្មីៗនេះ ដោយរកឃើញជនបរទេសចំនួនជាង១០០នាក់ ស្មើនឹង៤សញ្ជាតិ។

លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា ជនបរទេសចំនួន១៦៧នាក់ ដែលបានឃាត់ខ្លួននោះ មាន ៤​សញ្ជាតិ រួមមាន ជនជាតិវៀតណាម ចំនួន១០៩នាក់, ជនជាតិថៃ ចំនួន ៥៤នាក់ និង​ជន​ជាតិចិន​តៃវ៉ាន់ ចំនួន៤នាក់។ លោកឧត្តមសេនីយ៍ឯក បន្តថា ក្នុងចំណោមនោះ អគ្គនាយកដ្ឋាន​អន្តោ​ប្រ​វេសន៍បានស្នើ និងទទួលការឯកភាពពីក្រសួងមហាផ្ទៃ ដើម្បីធ្វើការ​បណ្តេញ​ចេញ​ពី​កម្ពុជា មានជនជាតិវៀតណាមចំនួន ១០៩នាក់ ត្រូវបញ្ជូនត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ នៅ​ថ្ងៃទី​១១ ខែមីនា ម្សិលមិញនេះតាមច្រកព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ខណៈជន​បរទេស​ផ្សេង​ទៀត​នឹងបញ្ជូនចេញពីកម្ពុជានាប៉ុន្មានថ្ងៃខាងមុខ។

លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា ក្រោយសាកសួរ និងស្រាវជ្រាវយ៉ាងម៉ត់ចត់ កម្លាំងជំនាញ​បាន​សម្រេច​កសាង​សំណុំរឿងចំពោះជនសង្ស័យពាក់ព័ន្ធនឹងបទល្បែងស៊ីសងខុសច្បាប់ចំនួន៥នាក់ ជា​ជនជាតិចិន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តចាត់វិធានការទៅតាមផ្លូវច្បាប់។

សូមជម្រាបថា ក្រោយប្រតិបត្តិការមួយថ្ងៃរកឃើញជនបរទេសជាង១០០នាក់ នៅថ្ងៃទី១០ ខែ​មីនា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដែលមាន​ស្នង​ការដ្ឋាន​នគរបាលខេត្តព្រះសីហនុ ដោយបានចុះប្រតិបត្តិការជាលើកទីពីរ នៅទីតាំងផ្សេងគ្នា សង្ស័យ​មានបទល្មើសល្បែងស៊ីសងខុសច្បាប់ ក្នុងក្រុងព្រះសីហនុ រក​ឃើញ​ជន​ជាតិ​ខ្មែរ​ចំនួន​ជាង ២០០នាក់ និងជនបរទេសចំនួន៣០នាក់ មានចិន និងមីយ៉ាន់ម៉ា និងត្រូវបាន​សមត្ថកិច្ច​ជំនាញ​បន្ត​នីតិវិធីទៅតាមច្បាប់៕

អត្ថបទដែលទាក់ទង

ឯកអគ្គរដ្ឋទូតកាណាដា ទទួលស្គាល់ថា កម្ពុជាជាប្រទេសរងគ្រោះ ពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2025/12/05 05:16:21 pm        1
អង្គកា​រ​ FAO បង្ហាញ​ចំណាប់អារម្មណ៍ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន គាំទ្រដល់​វិស័យកសិកម្មនៅក្នុងតំបន់ដែលបានបោសសម្អាតមីនរួច
2025/12/05 04:51:45 pm        2
AOT ចុះសង្កេតការណ៍ នៅចំណុចបង្គោលព្រំដែនលេខ ៥២-៥៣ ខេត្តបាត់ដំបង ទល់មុខខេត្តចន្ទបុរី ប្រទេសថៃ
2025/12/05 04:49:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីហាម៉ាស៖ ក្រុមមិនចង់គ្រប់គ្រងតំបន់ហ្កាហ្សាទេ និងយល់ព្រមឲ្យមានស្ថាប័នពិសេស

2025/12/05 07:07:06 pm
​កងកម្លាំង RSF សម្លាប់មនុស្សរាប់សិបនាក់ ភាគច្រើនជាក្មេងៗនៅទីក្រុង Kalogi ប្រទេសស៊ូដង់
2025/12/05 07:04:40 pm
​សារព័ត៌មានអៀរឡង់៖ យានដ្រូនត្រូវបានប្រទះឃើញនៅជិតផ្លូវយន្តហោះរបស់លោក Zelenskiy ទៅកាន់ទីក្រុង Dublin
2025/12/05 06:44:14 pm
​មេដឹកនាំបារាំង៖ ការរួបរួម រវាងអឺរ៉ុប និងអាមេរិក ជុំវិញបញ្ហាអ៊ុយក្រែន គឺ «សំខាន់ណាស់»
2025/12/05 06:42:31 pm
​លោក Maduro ៖ វ៉េណេស៊ុយអេឡាបន្តទទួលយកជនអន្តោប្រវេសន៍និរទេសពីសហរដ្ឋអាមេរិក
2025/12/05 06:40:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/01 05:40:50 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/30 11:29:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am