សារព័ត៌មាន New York Times បានរាយការណ៍ថា អ្នកបើកយន្តហោះអ៊ុយក្រែនចំនួន ១២នាក់ត្រូវបានគេរំពឹងថា នឹងត្រៀមខ្លួនរួចរាល់ ដើម្បីបើកយន្តហោះ F-16 ក្នុងការប្រយុទ្ធ នៅរដូវក្តៅនេះ។

ទោះយ៉ាងណាក៏ដោយ យន្តហោះចម្បាំងចំនួន ៦គ្រឿង ត្រូវបានគេរំពឹងថា នឹងត្រូវដឹកជញ្ជូនទាន់ពេល វេលា។
សរុបមក សម្ព័ន្ធមិត្តអ៊ឺរ៉ុប បានសន្យាថា នឹងផ្គត់ផ្គង់យន្តហោះចំនួន ៤៥គ្រឿងដល់អ៊ុយក្រែន ដោយប្រទេសដាណឺម៉ាក បានកំណត់ថា នឹងផ្តល់យន្តហោះចំនួន៦គ្រឿងដំបូង នៅចុងនិទាឃរដូវ។

ការបណ្តុះបណ្តាលសម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែន បានចាប់ផ្តើមកាលពីខែសីហាឆ្នាំមុន នៅឯមូលដ្ឋានអាកាស Skrydstrup នៅប្រទេសដាណឺម៉ាកភាគខាងត្បូង ប៉ុន្តែកង្វះជំនាញភាសា និងចំណេះដឹងអំពីបច្ចេកទេសហោះហើរលោកខាងលិច ត្រូវបានគេរាយការណ៍ថា បានធ្វើឲ្យអ្វីៗគ្រប់យ៉ាង ធ្លាក់ចុះ។

សារព័ត៌មាន NY Times បានឲ្យដឹងថា អ្នកបើកយន្តហោះអ៊ុយក្រែនបច្ចុប្បន្ន កំពុងរង់ចាំយន្តហោះចម្បាំង និងគ្រូបង្រៀនបើក នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្មីមួយ នៅឯមូលដ្ឋានអាកាស Fătesti នៅ ប្រទេសរ៉ូម៉ានីភាគខាងត្បូង ប៉ុន្តែវាមិនច្បាស់ទេថា នៅពេលណាពួកគេ នឹងចាប់ផ្តើមមេរៀនរបស់ពួកគេទេ។
កាលពីខែសីហា ទីក្រុងវ៉ាស៊ីនតោន បានធានាចំពោះសម្ព័ន្ធមិត្តអឺរ៉ុបថា សហរដ្ឋអាមេរិក នឹងពន្លឿនការបញ្ជូនយន្តហោះ F-16 ទៅកាន់អ៊ុយក្រែន នៅពេលដែលអាកាសយានិក ត្រូវបានបណ្តុះបណ្តាល។