មេដឹកនាំក្រុមជនអន្ធពាលនៅហៃទី គំរាមថា សណ្ឋាគារជាច្រើនកំពុងលាក់អ្នកនយោបាយ

2024/03/12 05:54:03 pm        153

មេដឹកនាំក្រុមជនអន្ធពាលនៅប្រទេសហៃទី លោក Jimmy Cherizier បានរារាំងម្ចាស់សណ្ឋាគារ កាលពីថ្ងៃចន្ទ មិនឲ្យលួចលាក់អ្នកនយោបាយ ខណៈលោកនិយាយថា ក្រុមជនអន្ធពាលកំពុងធ្វើ បដិវត្តន៍បង្ហូរឈាម ដែលព្យាយាមផ្តួលរំលំនាយករដ្ឋមន្ត្រី លោក Ariel Henry និងជ្រើសរើសរដ្ឋាភិបាលថ្មី។

មេដឹកនាំនៃសម្ព័ន្ធភាពក្រុមប្រដាប់អាវុធ បាននិយាយ ខណៈមន្ត្រីសហរដ្ឋអាមេរិក រដ្ឋសហគមន៍តំបន់សមុទ្រការ៉ាអ៊ីប និងសមាជិកគណបក្សនយោបាយ វិស័យឯកជន សង្គមស៊ីវិល និងក្រុមសាសនា នៅប្រទេសហៃទី ចូលរួមនៅក្នុងកិច្ចពិភាក្សានៅក្នុងប្រទេសចាម៉ៃការ ក្នុងគោលបំណងបង្កើតក្រុមប្រឹក្សាអន្តរកាល ដែលនឹងត្រួសត្រាយផ្លូវទៅរកការបោះឆ្នោតលើកដំបូងចាប់តាំងពីឆ្នាំ ២០១៦មក។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន ១០០លានដុល្លារបន្ថែមទៀត ដល់កងកម្លាំងសន្តិសុខពហុសាសន៍ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក្នុងគោលបំណងជួយនគរបាលប្រទេសហៃទីប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាល និងផ្តល់ជំនួយមនុស្សធម៌ចំនួន ៣៣ លានដុល្លារ។

ប្រទេសហៃទី បានធ្លាក់ចូលទៅក្នុងរដ្ឋគ្រាអាសន្នកាលពីថ្ងៃទី ៣ ខែមីនា ខណៈការប៉ះទង្គិចគ្នាជាច្រើនលើក បានធ្វើឱ្យខូចទំនាក់ទំនង និងនាំឱ្យមានការហែកពន្ធនាគារចំនួនពីរកន្លែង បន្ទាប់ពីលោក Cherizier បាននិយាយថា ពួកគេនឹងរួបរួមគ្នា និងផ្ដួលរំលំនាយករដ្ឋមន្ត្រី លោក Ariel Henry ដែលមិនបានជាប់ឆ្នោត របស់ប្រទេសហៃទី។

លោក Henry ជាអ្នកដែលបានឡើងកាន់តំណែង បន្ទាប់ពីការធ្វើឃាតប្រធានាធិបតី ចុងក្រោយរបស់ប្រទេសហៃទី ឆ្នាំ ២០២១ ប៉ុន្តែបច្ចុប្បន្នបានជាប់គាំងនៅក្រៅប្រទេស កំពុងពិភាក្សាតាមបណ្តាញអ៊ីនធឺណិត ជាមួយរដ្ឋសហគមន៍តំបន់សមុទ្រការ៉ាអ៊ីប(CARICOM)។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm