សម្តេចធិបតី៖ គម្រោងសាងសង់អាកាសយានអន្តរជាតិតេជោ មិនមែនសង់ឡើងឲ្យល្អតែមើលទេ គឺធ្វើឡើងដើម្បីប្រយោជន៍កម្ពុជា

2024/03/12 06:38:50 pm        234

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គម្រោងសាងសង់អាកាសយាន ដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនោះ មិនមែនសាងសង់ឡើងឲ្យគ្រាន់តែល្អមើលនោះទេ គឺគ្រប់យ៉ាងធ្វើឡើង ដើម្បីផលប្រយោជន៍ដល់ប្រទេសជាតិទាំងមូល ខណៈសមិទ្ធផលនេះ មានឡើងក៏កើតចេញពីផលលាភនៃសន្តិភាពផងដែរ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4Fដំណាក់កាលទី១ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជា ហើយផលប្រយោជន៍ជាច្រើនដែលកើតចេញ ពីអាកាសយានដ្ឋាននេះនឹងដល់ដៃបងប្អូនប្រជាពលរដ្ឋ និងដល់ប្រទេសជាតិទាំងមូល។

សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ការសម្រេចកសាងអាកាស​យានដ្ឋានអន្តរជាតិថ្មីនេះឡើងគឺជាចក្ខុវែងឆ្ងាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដើម្បីពង្រីកការតភ្ជាប់ផ្លូវអាកាសរបស់កម្ពុជា ខណៈព្រលាន​យន្តហោះនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ក៏បាននិងកំពុងកែលម្អ និងពង្រីកបន្ថែមដូចគ្នាផងដែរនោះ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអះអាងផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ជាកន្លែងមួយ ដែលមានសក្ដានុពលសម្រាប់ទិសនិរតីផងដែរ ដូច្នេះហើយរាជរដ្ឋាភិបាលជ្រើស​យកកន្លែងនេះ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវគោក និងផ្លូវវអាកាសសម្រាប់​ប្រជាជន​រាប់លាននាក់ នៅខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកែប ខេត្តកំពត និងខេត្តផ្សេងៗទៀតផងដែរ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) បានចាប់ផ្តើមដំណើរ​ការ​សាងសង់នៅឆ្នាំ ២០២០ ដែលនៅលើផ្ទៃដីចំនួន ២.៦០០ ហិកតា ស្ថិតនៅភូមិសាស្ត្រស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ សម្រេចបានការសាងសង់ចំនួន ជាង៦៦ភាគរយហើយក្នុងដំណាក់កាលទី១ នឹងដាក់ឲ្យប្រើប្រាស់នាឆមាសទី១ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm