ប្រមុខ NATO៖ ស៊ុយអែត ចូលជាសមាជិកអង្គការណាតូ បង្ហាញថាលោក ពូទីន បានបរាជ័យហើយ

2024/03/12 06:59:36 pm        106

ប្រធានអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បាននិយាយកាលពីថ្ងៃចន្ទ (១១ មីនា) ថាការចូលជាសមាជិករបស់ប្រទេសស៊ុយអែត ទៅក្នុងសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកនេះ បានបង្ហាញថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន «បរាជ័យ» នៅក្នុងយុទ្ធសាស្ត្រសង្គ្រាមអ៊ុយក្រែន ក្នុងការព្យាយាមធ្វើឱ្យប្រទេសនេះចុះខ្សោយ។

លោក ស្តុលថិនប៊ឺក បាននិយាយថា ការឈ្លានពានរបស់វិមានក្រឹមឡាំង មិនត្រឹមតែបានជំរុញឱ្យបណ្ដាប្រទេសដែលពីមុនមិនចូលបក្សសម្ព័ន្ធ ដូចជាស៊ុយអែត និងហ្វាំងឡង់ ឱ្យស្ថិតនៅក្រោមឆ័ត្រការពារជាតិរបស់ណាតូប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះ «អ៊ុយក្រែនផ្ទាល់ក៏កាន់តែខិតជិតសមាជិកភាពណាតូជាងពេលមុនៗដែរ»។

ការអត្ថាធិប្បាយរបស់ប្រមុខណាតូ ដែលធ្វើឡើងនៅក្បែរនាយករដ្ឋមន្ត្រីស៊ុយអែត លោក អឺហ្វ គ្រីស្ទើសសុន (Ulf Kristersson) នេះ បានកើតឡើងមុនពេលទង់ជាតិរបស់ប្រទេសស៊ុយអែតត្រូវបានបង្ហូតឡើងលើបង្គោលទង់ជាតិនៅឯទីស្នាក់ការកណ្តាលទីក្រុងប្រ៊ុចសែល របស់អង្គការណាតូ ក្នុងពិធីមួយដែលប្រទេសស៊ុយអែតក្លាយជាប្រទេសសមាជិកទី៣២ របស់សម្ព័ន្ធយោធា។


សម្រាប់រុស្សី លោក ពូទីន បានចាត់ទុកការលុកលុយទាំងអស់របស់ខ្លួននៅឆ្នាំ ២០២២ លើអ៊ុយក្រែនថាជា «ប្រតិបត្តិការយោធាពិសេស» ការពារប្រឆាំងនឹងអង្គការណាតូ ដែលកំពុងពង្រីកខ្លួន ខណៈបណ្ដាប្រទេសសមាជិកនៃសម្ព័ន្ធយោធានេះបានផ្ដល់ប្រាក់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុរបស់ពួកគេដល់ទីក្រុងគីវ ក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងតបតនឹងរុស្ស៊ី៕


អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm