ប្រធាន IAEA នឹងពិនិត្យមើលប្រតិបត្តិការបង្ហូរទឹកពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi

2024/03/12 07:15:09 pm        117

ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ នឹងទៅពិនិត្យមើលរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលមិនដំណើរការ នៅថ្ងៃពុធ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុន។ អគ្គនាយក លោក Rafael Mariano Grossi នឹងធ្វើដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសនេះ តាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន។

លោក ត្រូវបានគេរំពឹងថានឹង ជួបជាមួយប្រធានគណៈរដ្ឋមន្ត្រីលោក Hayashi Yoshimasa នៅថ្ងៃអង្គារនេះ ជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ច។ នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីប្រតិបត្តិកររោងចក្រ Fukushima Daiichi បានចាប់ផ្តើមបញ្ចេញទឹកធ្វើប្រព្រឹត្តិកម្ម និងពង្រាវរួចចូលទៅក្នុងមហាសមុទ្រ កាលពីខែសីហា ឆ្នាំមុន។

លោក Grossi នឹងពិនិត្យមើលពីរបៀបប្រតិបត្តិការបង្ហូរទឹកចេញ ដែលកំពុងត្រូវបានអនុវត្ត នៅពេលលោកទៅកាន់រោងចក្រនៅថ្ងៃពុធស្អែកនេះ។ មុននឹងបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចចូលទៅក្នុងមហាសមុទ្រ ប្រតិបត្តិកររបស់រោងចក្របានពង្រាវទឹកដើម្បីកាត់បន្ថយកម្រិតសារធាតុទ្រីទីចូម(tritium) ដល់ប្រហែលមួយភាគប្រាំពីរនៃកម្រិតណែនាំរបស់អង្គការសុខភាពពិភពលោកសម្រាប់ទឹកទទួលទាន។

ទីភ្នាក់ងារ IAEA បានបញ្ជាក់ជាថ្មីនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីខែមករា ថា ប្រតិបត្តិការនេះ គឺស្របទៅនឹងស្តង់ដារសុវត្ថិភាពអន្តរជាតិ។ ប៉ុន្តែប្រទេសចិន បានផ្អាកការនាំចូលផលិតផលសមុទ្ររបស់ប្រទេសជប៉ុន បន្ទាប់ពីប្រតិបត្តិករ បានចាប់ផ្តើមបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មនិងពង្រាវរួច។ កាលពីថ្ងៃច័ន្ទ ប្រទេសជប៉ុន បានប្រារព្ធខួប១៣ឆ្នាំ នៃឧបទ្ទវហេតុនៅរោងចក្រ Fukushima Daiichi ។ នៅថ្ងៃនោះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បាននិយាយថា ការរឹតត្បិត ដែលពុំមានមូលដ្ឋាននៅក្នុងវិទ្យាសាស្ត្រ មិនត្រូវបណ្តែតបណ្តោយឱ្យបាននោះទេ។

លោក បានប្ដេជ្ញាបន្តទាមទារឱ្យប្រទេសចិន ដកចេញវិធានការនេះជាបន្ទាន់។ រដ្ឋាភិបាលជប៉ុន សង្ឃឹមថានឹងបំបាត់ការព្រួយបារម្ភពីសុវត្ថិភាពទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយមានការចូលរួមពីទីភ្នាក់ងារថាមពលអតាមិកអន្តរជាតិ(IAEA)។

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        1
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        18
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm