ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅខាងមុខទីស្នាក់ការក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីតូក្យូ ហៅកាត់ថា (TEPCO) កាលពីយប់ថ្ងៃចន្ទដើម្បីថ្កោលទោសការបញ្ចេញទឹកមានសារធាតុនុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ និងទាមទារសំណងសមរម្យនិងដំណោះស្រាយសម្រាប់ជនរងគ្រោះនៃគ្រោះមហន្តរាយនុយក្លេអ៊ែរនៅរោងចក្រហ្វ៊ូគីស៊ីម៉ាឆ្នាំ២០១១។

ក្រុមអ្នកតវ៉ា បាននិយាយថា រយៈពេល១៣ឆ្នាំមកហើយ ប៉ុន្តែបញ្ហាបង្កឡើងដោយគ្រោះមហន្តរាយនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា នៅតែមិនទាន់ត្រូវបានដោះស្រាយឲ្យបានសមរម្យនៅឡើយ។
អ្នកតវ៉ាម្នាក់បាននិយាយថា ខ្ញុំសង្ឃឹមថា នឹងមានការបញ្ឈប់ភ្លាមៗមិនឲ្យបន្តបញ្ចេញទឹកសំណល់ កខ្វក់នុយក្លេអ៊ែរចូលក្នុងសមុទ្រ។ខ្ញុំគិតថានេះជារឿងអាម៉ាស់សម្រាប់ប្រទេសជប៉ុន។

ចំណែកអ្នកតវ៉ាម្នាក់ទៀត បាននិយាយថា ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយចំពោះប្រជាជនចិន និងកូរ៉េខាងត្បូងណាស់ ព្រមទាំងប្រជាជននៅទូទាំងពិភពលោកផងដែរ។

ក្រុមអ្នកតវ៉ា បាននិយាយថា ភាពធូរស្រាល និងការរស់ឡើងវិញរបស់រោងចក្រហ្វ៊ូគូស៊ីម៉ា មិនទាន់បានដឹងថាយ៉ាងម៉េចនៅឡើយទេ ប៉ុន្តែបានបង្ហូរទឹកសំណល់មានសារធាតុនុយក្លេអ៊ែរចូលក្នុងសមុទ្របាត់ទៅហើយ។
ពួកគេបារម្ភពីអនាគតរបស់រោងចក្រហ្វ៊ូគូស៊ីម៉ា ខណៈដែលបញ្ហាជាច្រើនក្រោយគ្រោះហមន្តរាយមិនទាន់បានដោះស្រាយឲ្យបានសមរម្យនៅឡើយ រួមទាំង ការសម្អាតដីកង្វក់ ការសាងសង់ឡើងវិញនៅតំបន់រងផលប៉ះពាល់ និងពាក្យបណ្ដឹងទាក់ទងនឹងការទាមទារសំណងជាដើម៕