លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ​ផ្តល់សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ជូនដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ

2021/07/13 09:49:31 pm        317

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​រាជ​ធានីភ្នំពេញ បានអញ្ជើញប្រគល់សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដែលជាអំណោយ​របស់ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមហ៊ុន Lixin Group ជូនដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្កាត់មួយ​ក្នុងខណ្ឌ និងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍខណ្ឌពោធិ៍សែនជ័យ នៅ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រកបដោយក្តីនឹករលឹក និងការ​គិតគូរអំពីសុខទុក្ខនៅគ្រប់ទីកន្លែង និងបានថ្លែងនូវការកោតសសើរចំពោះការដឹកនាំ និងការ​គ្រប់គ្រង​នៅក្នុងមូលដ្ឋានពោធិ៍សែនជ័យ ទទួលបានលទ្ធផលគួរជាទីមោទនៈ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើឲ្យរដ្ឋបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ​ត្រូវ​ចូលរួម​អនុវត្តតាមអានុសាសន៍​របស់​សម្តេចតេជោ ក្នុងចូលរួមក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង​នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់ នៅក្នុងស្ថានភាព​ដ៏លំបាកនាពេលនេះ ដើម្បីចូលរួមកាត់ផ្តាច់នៃការឆ្លង ដែលកើតចេញពីព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅ​រកស្ថាន​ភាព​ធម្មតាវិញ ។

លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ អភិបាលខណ្ឌ និង​អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេស ក្រុមគ្រូពេទ្យសម្តេចតេជោ (TYDA) ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្តរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានបំពេញភារកិច្ចយ៉ាង សស្រាក់សស្រាំទាំងថ្ងៃ ទាំងយប់ក្នុងការអនុវត្តតាម​បទបញ្ជា​របស់​រដ្ឋាភិបាល ។

អំណោយដែលបានផ្តល់ជូន រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រួមមាន ៖ ១.ទឹកសុទ្ធ ៣០កេស ២.អង្ករ ២តោន ៣.មី ២០កេសតូច ៤.ទឹកត្រី ២០យួរ ៥.ទឹកស៊ីអ៊ីវ ២០យួរ ៦.ត្រីខ ៣កេស ៧.ម៉ាស់ ៣កេសធំ ៨.អាលកុល ២កាន ៩.អាវពេទ្យ (ការពារកូវីដ) ២៥០អាវ និងថវិកាមួយចំនួន។

សង្កាត់មួយក្នុងខណ្ឌពោធិ៍សែនជ័យ រួមមាន ៖ ១.ទឹកសុទ្ធ ៥កេស ២.អង្ករ ១០០គីឡូក្រាម ៣.មី ២០កេសធំ ៤.ទឹកត្រី ៥យួរ ៥.ទឹកស៊ីអ៊ីវ ៥យួរ ៦.ត្រីខ ១កេស ៧.ម៉ាស់ ១កេសធំ ៨.អាលកុល ១កាន និងថវិកាមួយចំនួន។

សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍខណ្ឌពោធិ៍សែនជ័យ រួមមាន ៖ ១. ម៉ាស់ ១កេស ២.ត្រីខ ១កេស ៣.អង្ករ ៥០គីឡូក្រាម ៤.ទឹកត្រី ២យួរ ៥.ទឹកស៊ីអ៊ីវ ២យួរ ៦.អាល់កុល ១កាន និងថវិកាមួយចំនួន ។ ចំណែកអំណោយមួយចំនួនទៀតរបស់សប្បុរសជនក៏ត្រូវបានផ្តល់ជូនរដ្ឋបាលខេត្តស្វាយរៀង ប្រើប្រាស់នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm