រដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពគម្រោងឥណទាន របស់ក្រសួង ក្នុងខេត្តពោធិ៍សាត់

2024/03/12 08:17:55 pm        159

ខេត្តពោធិ៍សាត់៖ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សភិបាល​គម្រោង ឥណទានក្រសួង​អភិវឌ្ឍន៍ជនបទ រួមនិងក្រុមការងារបានអញ្ជើញចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់​វឌ្ឍនភាព​គម្រោង​ឥណទាន របស់អង្គភាពអនុវត្ត​គម្រោង​ឥណទាន​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ពោធិ៍សាត់ ។

បើតាមលោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានឲ្យដឹងថា គម្រោង​ឥណទាន​នេះ​ត្រូវ​បាន​ចាប់​ផ្តើមអនុវត្តន៍ក្នុងខេត្តពោធិ៍សាត់​តាំងពីឆ្នាំ១៩៩៩ ដោយមន្ទីរកិច្ចការនារី​ខេត្ត​មាន​ភូមិ​គោល​​ដៅចំនួន៤ ។ បន្ទាប់​មក​មន្ទីរ​កិច្ច​ការនារី​ខេត្ត​បាន​ផ្ទេរ​មក​អោយ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ជា​អ្នក​អនុវត្តន៍​បន្ត ហើយក្នុងឆ្នាំ២០០០ មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​បាន​ចុះ​កិ​ច្ច​ព្រម​ព្រៀង​ជាដៃគូរ​សហ​ប្រតិបត្តិការជាមួយអង្គការ រ៉ាឆា(RACHA) មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ។ ហើយ​បច្ចុប្បន្នគម្រោងឥណទាននេះ គ្រប់ដណ្តប់ក្នុងស្រុក-ក្រុងចំនួន៦ និង​គ្រប​ដណ្តប់​លើ​ស្រុក​ប្រតិបត្តិ​សុខភាពចំនួន៤ មានចំនួន១០មណ្ឌលសុខភាព និងអនុវត្តន៍​លើ​ភូមិ​គោលដៅ​សរុប​ចំនួន ៣៧ភូមិ។ដោយមានអ្នក​ខ្ចីសរុបចំនួន៩០៣គ្រួសារ ក្នុងនោះអ្នកខ្ចីជាស្ត្រីចំនួន៨២៧គ្រួសារ ចំពោះប្រាក់​កម្ចីខ្ពស់​បំផុតដែលអាចខ្ចីបានគឺកំណត់ត្រឹម ២,៥លានរៀល ។

ឯកឧត្តម លី ណារុន បានមានប្រសាសន៍លើកឡើងថា គម្រោងឥណទាននេះ ជាគម្រោង​ឥណទាន​គាំទ្រសុខភាពសហគមន៍ បង្កើតឡើងក្នុងគោលបំណង ៖ -បង្កើតមុខរបរ បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ និងបំផុសអោយស្ត្រីមានគំនិតសហគ្រិនភាព - ធ្វើអោយជីវភាពរស់​នៅរ​បស់​ប្រជា​ពលរដ្ឋកាន់តែប្រសើរឡើង - ផ្តល់សេវាគាំទ្រផ្នែកសុខភាពតាមសហគមន៍ ពិសេស​សុខ​ភាព​បន្ត​ពូជ​ស្ត្រី និងកុមារ - គាំទ្រមណ្ឌល​សុខភាព​តាម​សហគមន៍​ដើម្បី​ធានា​នូវ​កា​រ​បំរើ​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋបានប្រសើរឡើង ។ ឯកឧត្តម បានបន្តថា តាមរយៈសកម្មភាពការងារ និង​លទ្ធផល​ការងារ​សម្រេច​បាន​របស់​អង្គភាព​គ្រប់​គ្រង​គម្រោង​ឥណទាន​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ពោធិ៍សាត់ គឺមានភាពល្អប្រសើរ ដែលអាច​នឹង​ក្លាយ​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​ខេត្ត​ផ្សេង​យក​ទៅ​អនុវត្តន៍។ ជាមួយគ្នានេះផងដែរ ក្នុងឱកាសចុះជួបសមាជិកគម្រោងឥណទាន ដែលជា​ប្រជា​ពលរដ្ឋ​រស់នៅក្នុងឃុំស្នាមព្រះ ស្រុកបាកាន ឯកឧត្តម លី ណារុន សូម​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​គួរ​យក​ប្រាក់កម្ចីទៅប្រើប្រាស់ឲ្យត្រូវគោលដៅដើម្បីជីវភាពកាន់តែល្អប្រសើរ កុំយកទៅចំណាយ​លើ​សម្ភារៈ​និយម ឬយកទៅលេងល្បែងស៊ីសង ៕ អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm