ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើសហភាពអឺរ៉ុបជំរុញអ្នកវិនិយោគបន្ថែមពីអឺរ៉ុបមកកម្ពុជា

2024/03/12 09:10:32 pm        187

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Peteris Ustubs នាយក​សម្រាប់​មជ្ឈឹម​បូព៌ា អាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិ (DG INTPA) សហភាពអ៊ឺរ៉ុប ព្រម​ទាំង​ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែង​អំណរ​គុណ​ជូន​ចំពោះ​សហភាព​អឺរ៉ុប​ដែល​បាន​គាំទ្រ​លើ​ការផ្ដល់ជំនួយអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការទ្វេភាគីនានា ជាមួយរាជ​រដ្ឋាភិបាល​កម្ពុជា​។ យ៉ាងណាមិញ ដោយសង្កេតឃើញថាស្ថានភាពកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-សហ​ភាពអឺរ៉ុប ហាក់មានកម្រិតតិចតួចនៅឡើយ គឺស្ថិតក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៥៤០លានដុល្លារ បាន​ពី​៦២គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គិតចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសហភាពអឺរ៉ុបអំពីជំហររបស់កម្ពុជា ដែលបើកចំ​ហរ​ស្វាគម​ន៍​រាល់គ្រប់វិនិយោគិនទាំងអស់ចូលមកវិនិយោគលើគ្រប់វិស័យ និងមានការលើក​ទឹក​ចិត្ត​លើ​វិស័យ​មួយចំនួនផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា កម្ពុជាបាន​ទទួល​វិនិយោគិន​រួចរាល់​ពី​ប្រទេស​នានា​រួម​មាន​សហរដ្ឋអាមេរិក កូរ៉េ ជប៉ុន ចិន ព្រមទាំងប្រទេសផ្សេងៗជាច្រើនទៀត ដែលក្នុងនោះ​កម្ពុជា​ចង់​ឱ្យ​វិនិយោគិនពីតំបន់អឺរ៉ុបចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនតំណាងសហភាពអឺរ៉ុប អំពីផែនការ​អភិវឌ្ឍន៍​ជាតិ​នានា​របស់​រដ្ឋាភិបាល​ដើម្បី​គាំទ្រ​ដល់​វិស័យ​ឯកជន​រួម​មាន​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ការសាងផ្លូវជាតិ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ និង​ពិសេស​ផែន​ការ​មេ​គ្រប់​ជ្រុង​ជ្រោយ​ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ មាន​ចំនួន ១៧៤គម្រោង ដែល​ក្រុម​ហ៊ុន​ឯកជន​ពី​សហភាព​អឺរ៉ុប​អាច​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​វិនិយោគ​បាន​ផង​ដែរ។

បន្ថែមពីនេះទៀត ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី លើកឡើងថា ស្របតាម​ផែន​ការរបស់​រាជ​រដ្ឋាភិបាល ដើម្បីជំរុញផ្លាស់ប្ដូរកម្ពុជាពីការប្រើកម្លាំងពលកម្ម ទៅជា​ការ​ប្រើប្រាស់​ជំនាញ​កម្រិត​មធ្យម និងជំនាញបច្ចេកទេសកម្រិតខ្ពស់ ព្រមទាំង​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អ​ភិវឌ្ឍ​ធន​ធាន​មនុស្ស កម្ពុជាក៏បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​ទៅ​ដល់​យុវជន​ចំនួន​ពីគ្រួសារក្រីក្រនិងងាយរងគ្រោះ ១,៥លាននាក់ ដើម្បីបង្កើន​កម្រិត​សមត្ថភាព​ផង​ដែរ​។

លោក Peteris Ustubs បាន​ឆ្លៀត​ឱកាស​នេះ​ដើម្បី​អបអរ​សាទរ​ដល់​លទ្ធ​ផល​ដ៏​ល្អ​ប្រសើរ​លើ​ការ​អភិវឌ្ឍ​ជាតិ​ដែល​ទទួលបានពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។ លោក Peteris Ustubs បាន​លើក​ឡើង​ផង​ដែរ​អំពី​ទស្សន​កិច្ច​ទាក់​ទាញ​វិនិយោគិន​ដែល​កម្ពុជា​អាច​រៀបចំ​បាន​ក្នុង​សហភាព​អ៊ឺរ៉ុប​ ដែលមាន ២៧ប្រទេស ដោយក្នុង​នោះលោកបាន​លើក​ទឹក​ចិត្ត​កម្ពុជា​ឱ្យ​ជ្រើស​យក​វិស័យ​អាទិភាព​សំខាន់ៗ ដើម្បីបង្ហាញជូនវិនិយោគិន។ លោក Peteris Ustubs ក៏បានបន្តជម្រាបជូន​ពី​ការ​យក​ចិត្តទុកដាក់របស់សហភាពអឺរ៉ុបដែលបច្ចុប្បន្នផ្ដោតលើគម្រោងអភិវឌ្ឍន៍បៃតង និង​បច្ចេកវិ​ទ្យា​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm